សាប
អត្ថន័យ (6)
-
1
នាម
សម្បថ។
-
2
កិរិយាសព្ទ
បាចគ្រាប់ស្រូវពូជដែលត្រាំហើយទៅក្នុងទីថ្នាលដើម្បីឱ្យដុះជាសំណាប
ឧទាហរណ៍ ខ្ញុំសាបបានពីរថ្នាលហើយ។
-
3
នាម
នេសាទុបករណ៍មួយប្រភេទត្បាញដោយបន្ទោះមូលតូចៗសម្រាប់ដាក់ឱ្យត្រូវមច្ឆជាតិល្អិតៗ។
-
4
គុណនាម
ដែលឥតរសប្រៃ
ឧទាហរណ៍ ទឹកសាប។
-
5
នាម
ល្បាយខ្សាច់និងស៊ីម៉ងត៍
ឧទាហរណ៍ លាយស៊ីម៉ងត៍ចាក់សាបមុខផ្ទះ។
-
6
នាម
ដាវបែបអឺរ៉ុប
ឧទាហរណ៍ កីឡាចាក់សាប។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)