សាកសួរ
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
សួរសាកមើលឱ្យជាក់, សួរសង្កេតពីមួយទៅមួយឬពីនេះទៅនោះឱ្យជាក់សេចក្ដី
ឧទាហរណ៍ សាកសួរឱ្យច្បាស់ការ (ព.កា.) ល្គឹកឮពាក្យពេចន៍សាកសួររកសាច់- សន្តានព្រេងព្រឹទ្ធរករិះកលអ្វីសុចរិតទុច្ចរិតហើយហោងគួរគិតឱ្យដឹងខ្ពស់ទាប។ (សាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)