សាកលភាវូបនីយកម្ម
នាម
អត្ថន័យ
-
1
នាម
( វិ . ន .) ការរីកចម្រើននៃទំនាក់ទំនងជាសាកលលើវិស័យសេដ្ឋកិច្ចសង្គមកិច្ចវប្បធម៌និងនយោបាយដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យាទូរគមនាគមន៍និងការអនុវត្តនូវសេរីភាវូបនីយកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ការណ៍នេះស្ដែងឡើងតាមរយៈពាណិជ្ជកម្មការវិនិយោគបរទេសការផ្ទេរបច្ចេកវិទ្យាលំហូរនៃមូលធននិងកម្លាំងពលកម្ម
ឧទាហរណ៍ ពិភពលោកបច្ចុប្បន្ននេះបានឈានចូលទៅយុគសម័យនៃសាកលភាវូបនីយកម្ម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)