សម្ផស្ស
អត្ថន័យ (3)
-
1
នាម
ការប៉ះពាល់ត្រូវព្រមឬការប៉ះពាល់ត្រូវពេញគឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើងដូចយ៉ាងភ្នែក ( ជាអាយតនៈខាងក្នុង ) ឃើញរូប ( ដែលជាអាយតនៈខាងក្រៅ ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែកថារូបនេះរូបនោះជាដើម; សម្ផស្សមាន៦យ៉ាងគឺចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស ( ព . ពុ .)។
-
2
នាម
ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាលតាមកំណត់មាត្រាកាព្យថាសម្ផស្សដែរ
ឧទាហរណ៍ កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន។
-
3
នាម
សម្រស់, សោភណភាព
ឧទាហរណ៍ កែសម្ផស្ស, សម្ផស្សនារីខ្មែរ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)