សត្តមហាឋាន
អត្ថន័យ
-
1
នាម
ទីធំឬទីដ៏ប្រសើរ៧កន្លែង; ជាឈ្មោះទី៧អន្លើដែលព្រះសក្យមុនីសម្ពុទ្ធទើបបានត្រាស់ថ្មីៗទ្រង់គង់នៅសម្រាកព្រះអង្គដោយការសោយវិមុត្តិសុខក្នុងកន្លែងមួយៗកំណត់៧ថ្ងៃៗ, រួមជា៤៩ថ្ងៃ។សត្តមហាឋាននេះនៅត្រង់តំបន់មួយហៅពុទ្ធគយាក្នុងប្រទេសឥណ្ឌាមាននៅប្រាកដមកដល់សព្វថ្ងៃនេះដោយមានចេតិយដ្ឋានជាគ្រឿងសម្គាល់; ពួកពុទ្ធមាមកៈគ្រប់ប្រទេសតែងកាត់ស្វៈពន្លះទៅធ្វើនមស្ការបូជាតាមកាលរដូវឥតអាក់, ឬនៅថែទាំគោរពជានិច្ចនៅនោះក៏មាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)