រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សង្ក្រាន្ត

នាម

អត្ថន័យ

  1. 1

    នាម

    ដំណើរ​ឃ្លាត​ចាក​ទី; ការ​ឈាន​ចូល​ដល់; ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ចួប​មួយ​ជុំ​រា​សិច​ក្រ​គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសិច​ក្រ​ចួប​គ្នា​ពេញ​គ្រប់​ជាមួយ​ឆ្នាំ ( ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី ), ពិធី​ចូល​ឆ្នាំ​ថ្មី ( សង្ក្រាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី​១​ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី​២​ជា​ពារ​កណ្ដាល​ឬហៅ​ថា​វ័ន​បត ( ថ្ងៃ​ខ្វាក់ ), ថ្ងៃ​ទី​៣​ជា​ពារ​ឡើង​ស័ក​គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង

    ឧទាហរណ៍ ថ្ងៃសង្ក្រាន្ត, ពិធីសង្ក្រាន្ត។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម