រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

សកាយនិរុត្តិ

នាម

អត្ថន័យ

  1. 1

    នាម

    និរុត្តិ​របស់​ខ្លួន, និរុត្តិ​រៀង​ខ្លួន​គឺ​ភាសា​សម្ដី​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​សកល​លោក​ដែល​មាន​សូរ​សព្ទ​ផ្សេង​គ្នា​ថា​អ្វី​ហៅ​អ្វី​ផ្សេង​ៗ​ពី​គ្នា; ទោះបី​សម្ដី​នោះ​ជា​សំស្ត្រឹត​ឬ​ជា​បាលី​ដែល​មាន​អត្ថ​ន័យ​ត្រូវ​គ្នា​តែ​មួយ​ក៏​អាន​ឮ​សូរ​សព្ទ​ផ្សេង​គ្នា​ខ្លះ​ៗ​ដែរ, ដូច​ជា​បាលី​ថា​បញ្ច " ប្រាំ " នេះ​ជន​ជាតិ​ខ្លះ​អាន​ថា​បុ័ញ​ចៈ, ខ្លះ​ថា​បុ័ន​ចៈ, ខ្លះ​ថា​បុ័ញ​ចឺៈ, ខ្លះ​ថា​ប៉េញ​សៈ, ខ្លះ​ថា​ប៉ោញ​ចៀៈ, ខ្លះ​ថា​ប៉ោង​ចៀៈ, យ៉ាង​នេះ​ហៅ​ថា​សកាយ​និរុត្តិ​ឬ​សក​និរុត្តិ​ក៏​បាន​ព្រោះ​អាន​តាម​ដំណើរ​អណ្ដាត​ដែល​រលាស់​ថា​កើត​រៀង​រាល់​ខ្លួន​នៃ​ជន​ជាតិ​នីមួយ​ៗ​ក្នុង​សកល​លោក​។​ក្នុង​វិនយ​បិដក​ខុទ្ទក​វត្ថុ​ក្ខន្ធក​មាន​ចែង​ថា​ព្រះ​សក្យ​មុនី​សម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ថា​ឱ្យ​ភិក្ខុ​ទាំងឡាយ​អាន​បាលី​ពុទ្ធ​វចនៈ​តាម​សកាយ​និរុត្តិ​ចុះ ( ព្រោះ​ព្រះ​អង្គ​ជ្រាប​ច្បាស់​ថា​នឹង​បង្គាប់​ឬ​ដាក់​កម្រិត​ឬ​ក៏​បង្ខំ​ពួក​ភិក្ខុ​ដែល​មាន​ជាតិ​ផ្សេង​ៗ​គ្នា​រាល់​ប្រទេស​ឱ្យ​អាន​បាលី​ពុទ្ធ​វចនៈ​ថា​ឱ្យ​មាន​សំឡេង​ត្រូវ​គ្នា​តែ​បែប​មួយ​ពុំ​កើត​ឡើយ​ដ្បិត​មាន​ការ​កម្រើក​អណ្ដាត​រលាស់​ថា​ចេញ​វចី​ភេទ​ឮ​ផ្សេង​គ្នា​តាម​ធម្មតា​របស់​មនុស្ស​រាល់​ជាតិ​ក្នុង​លោក​ទាំងមូល )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម