ខិត
អត្ថន័យ (5)
-
1
នាម
ចំនួនសូត្រមួយដុំដែលដោះចេញពីអាក់
ឧទាហរណ៍ សូត្រមួយខិត។
-
2
កិរិយាសព្ទ
កកិលចូលជិត
ឧទាហរណ៍ ខិតចូល។
-
3
កិរិយាសព្ទ
គូសចំណាំ
ឧទាហរណ៍ ខិតថ្នាំងដៃ។
-
4
កិរិយាសព្ទ
ដាក់កំហិត, ខាខាំង
ឧទាហរណ៍ ទៅណាក៏ទៅចុះគ្មាននរណាខិតខាំងអ្វីទេ។
-
5
ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខំថាខិតខំ
ឧទាហរណ៍ ខិតខំធ្វើការគឺខំប្រឹងប្រែងធ្វើការមិនរួញថយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)