ល្វាចេក
នាម
អត្ថន័យ (2)
-
1
នាម
ឈ្មោះបទភ្លេងខ្មែរមួយមេបន្លឺសូរសព្ទញាប់រន្ថាន់ដោយធៀបនឹងសត្វល្វាចេកប៉ប៉ាច់ប៉ប៉ោច
ឧទាហរណ៍ ភ្លេងឬបទល្វាចេក។
-
2
នាម
ឈ្មោះបក្សីតូចមួយប្រភេទពួកទ្រមាក់ខ្លាប៉ុន្តែមាត្រធំជាងកន្ទុយវែងជាងទ្រមាក់ខ្លាសម្បុរខ្មៅមានលាយសបន្តិចត្រង់ស្លាបចំអេងខាងពោះស, ជាសត្វប៉ប៉ាច់ប៉ប៉ោចមិនសូវឈប់មាត់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)