ល្បះ
អត្ថន័យ (3)
-
1
នាម
ការលះគឺលះទ្រព្យជាទាន ( បរិច្ចាគ ), ឬការលះអំពើអ្វីៗដែលគួរលះចោល, ការលះបង់ការងារជាមុខការនាទីរបស់ខ្លួន
ឧទាហរណ៍ អំណោយនោះជាល្បះរបស់ឪពុកខ្ញុំ; ត្រូវជំនុំជម្រះតាមល្បះការងារជានាទីរបស់សិស្សឈ្មោះនោះ។
-
2
នាម
ប្រយោគ, បង្គុំពាក្យដែលមានន័យសេចក្ដីពេញលេញស្តាប់បាន។ល្បះឬប្រយោគត្រូវមានកន្សោមនាមប្រធាននិងកន្សោមកិរិយា ( ប្រណាប់ប្រធានឬបម្រាប់ប្រធាន )
ឧទាហរណ៍ ល្បះឬប្រយោគមានច្រើនប្រភេទគឺល្បះប្រកាស, ល្បះសំណួរ, ល្បះបញ្ជានិងល្បះឧទានជាដើម។
-
3
នាម
ធាតុនៃកំណាព្យដែលកើតឡើងដោយចំនួនឃ្លាជាក់លាក់និងបញ្ចប់ដោយសញ្ញាខណ្ឌ «។»
ឧទាហរណ៍ បទកាកគតិ១ល្បះមាន៧ឃ្លា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)