ព្រហក់កន្តរ៉
អត្ថន័យ
-
1
ឈ្មោះព្រហក់មួយប្រភេទ, ធ្វើតាមបែបលាវ, គេហាលត្រីចង្វាតូចៗដូចយ៉ាងត្រីចង្វាមូល, ត្រីស្លឹកឫស្សីជាដើមឱ្យស្ងួតក្រៀមហើយដាក់ញាត់សង្កត់ឱ្យណែនក្នុងបំពង់ឫស្សីស្ងួត ( ច្រើនប្រើបំពង់វែង២ថ្នាំង ) រួចយកដីស្អិត ( ដែលលញ់ធ្វើជាឆ្នុកហាលថ្ងៃឱ្យស្ងួតស្រេច ) ញាត់បិទមាត់បំពង់នោះឱ្យជិតស្លុងមិនឱ្យខ្យល់ចូលបាន, ទុកប្រើការបានយូរ, សម្រាប់ស្លឬចៀនខ្លាញ់ជាដើម, ជាអាហារសម្រាប់ស្រុកដែលក្រត្រី ( លាវហៅប៉ាតៅឬប៉ាតៅប័ង, តែលាវប្រើញាត់បំពង់ឫស្សីក៏មានដាក់នឹងអ្វីៗឯទៀតក៏មានឯប៉ាតៅប័ងប្រើចំពោះតែដាក់ញាត់នឹងបំពង់ឫស្សីម្យ៉ាង )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)