ព្រលឹង
គុណនាមនាម
អត្ថន័យ (2)
-
1
នាម
ដំណើរជីវិត; ស្មារតី; វិញ្ញាណ; ស្រីសួស្ដី, សេចក្ដីសុខ, សេចក្ដីចម្រើន ...។
-
2
គុ., ន.
ដែលមានស្រីសួស្ដី, ដែលជាទីស្រឡាញ់ស្មើជីវិត; អ្នកថ្លៃ, មាសថ្លៃ ...។ពាក្យសម្រាប់ហៅមនុស្សជាទីស្រឡាញ់ដោយសេចក្ដីថ្នមចិត្ត
ឧទាហរណ៍ កែវព្រលឹងឬព្រលឹងកែវ, ប្អូនព្រលឹង, មាសព្រលឹងឬព្រលឹងមាស, ព្រលឹងបង, ស្ងួនព្រលឹង។ល។ (ច្រើនប្រើក្នុងកាព្យ) ស្ដេចថាហៃព្រលឹងចុះប្អូនខឹងអ្វីនឹងបងបើមានក្ដីមោះហ្មងម្ដេចនួនល្អងនាងមិនប្រាប់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)