ពោធិ៍សាត់
អត្ថន័យ (2)
-
1
នាម
ឈ្មោះខែត្រមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខែត្របាត់ដំបង។តាមពាក្យបរម្បរាពីព្រេងនាយតំណាលថាមានដើមពោធិតូចមួយរសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះទើបឱ្យឈ្មោះភូមិប្រទេសនុះថាពោធិ៍រសាត់ព្រោះពាក្យថារសាត់និងសាត់នេះជាពាក្យតែមួយប្រើជួសគ្នាបាន។លុះចំណេរកាលយូរអង្វែងមកក្លាយជាពោធិ៍សាត់; សព្វថ្ងៃនេះតាំងជាទីរួមខែត្រហៅថាខែត្រពោធិ៍សាត់។
-
2
នាម
ឈ្មោះក្រូចមួយប្រភេទព្រោះក្រូចប្រភេទនេះកើតមាននៅខែត្រពោធិ៍សាត់ជាដំបូងបង្អស់។ ( គួរកុំហៅថាខែត្រពោធិសត្វ, ក្រូចពោធិសត្វព្រោះពោធិ៍សាត់និងពោធិសត្វទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់ )
ឧទាហរណ៍ ក្រូចពោធិ៍សាត់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)