រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពុទ្ធកិច្ច

នាម

អត្ថន័យ

  1. 1

    នាម

    កិច្ច​របស់​ព្រះ​ពុទ្ធ​គឺ​ការ​រវល់​សម្រាប់​ព្រះ​សព្វញ្ញុពុទ្ធ​មាន​ស្ដេច​យាង​ចេញ​បិណ្ឌ​បាត​ពី​ព្រលឹម​និង​ទ្រង់​ត្រាស់​សម្ដែង​ធម៌​ប្រទាន​ពុទ្ធ​បរិស័ទ​ជាដើម; ពុទ្ធ​កិច្ច​មាន​៥​យ៉ាង​១​បុរេ​ភត្ត​កិច្ច​កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​មុន​ភត្ត​គឺ​តាំង​ពី​ពេល​អរុណ​រះ​ទៅ​ដល់​នឹង​ពេល​ថ្ងៃ​ត្រង់​។​២​បច្ឆា​ភត្ត​កិច្ច​កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​ពេល​ខាង​ក្រោយ​ភត្ត​គឺ​តាំង​ពី​ថ្ងៃ​បែរ​ពី​ត្រង់​ទៅ​ទល់​នឹង​ល្ងាច ( ព្រលប់ )។​៣​បុរិម​យាម​កិច្ច​កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ដើម​នៃ​រាត្រី​គឺ​តាំង​ពី​ពេល​ព្រលប់​ទៅ​ទល់​នឹង​ពេល​កណ្ដាល​អធ្រាត្រ​។​៤​មជ្ឈិម​យាម​កិច្ច​កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​កណ្ដាល​នៃ​រាត្រី​គឺ​ពេល​កណ្ដាល​អធ្រាត្រ​។​៥​បច្ឆិម​យាម​កិច្ច​កិច្ច​ដែល​ព្រះ​ពុទ្ធ​ត្រូវ​បំពេញ​ក្នុង​យាម​ខាង​ចុង​នៃ​រាត្រី​គឺ​តាំង​ពី​ពេល​បន្ទាប់​អំពី​កណ្ដាល​អធ្រាត្រ​ទៅ​ទល់​នឹង​ពេល​អរុណ​រះ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម