ពាក្យកំព្រា
អត្ថន័យ
-
1
នាម
ពាក្យទោលឯកឯងគឺពាក្យដែលមានតែអក្សរមួយតួគត់ឥតមានព្យព្ជានៈណាមួយជាតួប្រកបផងឡើយដូចជាក ( កមនុស្ស, កកើត, កដៃ ...); ខ ( ខ១, ខ២; ត្រីខ ...); គ ( ដើមគ, មនុស្សគ ); ង ( ងស្ទើតឡើង ); ច ( ចឈើ, ឆ្នាំច ...); ឆ ( ឆបោក, ឆច្រមុះគោ ); ញ ( ដើមញ, ដោះញ ); ដ ( ទូកដ ); ត ( តភ្ជាប់, តដៃ, តទៅ ); ទ ( ទសម្រាប់ដាក់ឱ្យទឹកហូរ ); ព ( ពកូន ); ល ( លមើល ); ស ( សម្បុរ ) ជាដើមនេះហៅថាពាក្យកំព្រាគឺពាក្យទោល។សព្វថ្ងៃនេះ, ខ្មែរយើងពិបាកប្រើពាក្យកំព្រាទាំងប៉ុន្មាននោះណាស់ដូចជាត្រូវសរសេរលើកដាក់លើក ( លើកដាក់លើក ), ទូកង ( ទូកង ), កុកសក ( កុកសក ), លូកល ( លូកល )។ល។បើមិនប្រើគំនូស () នេះរាំងតើគេមិនអានថាលើកដាក់លើក, ទូកង, កុកសក, លូកលទៅវិញទេឬ? កាលពីគ . ស . ១៩១៤ព . ស . ២៤៥៨គណៈកម្មការតែងវចនានុក្រមខ្មែរបានព្រមព្រៀងបង្កើតសញ្ញាមួយបែបឱ្យឈ្មោះថាអឌ្ឍចន្ទ " ព្រះចន្ទកន្លះភាគ " មានរូបសណ្ឋានស្រដៀងនឹងព្រះចន្ទចំណិតដូងប៉ុន្តែមិនផ្ងារឡើងលើទេត្រូវប្រើផ្កាប់គ្របលើពាក្យកំព្រា, បានប្រើខ្លះបណ្ដើរទៅហើយ, ក៏ស្រាប់តែមានខ្មែរខ្លះគ្នាឯងនេះកើតមានសេចក្ដីក្រហាយប្ដឹងផ្ដល់ឡើងអឌ្ឍចន្ទនោះក៏ត្រូវវិនាសទៅ។គួរឱ្យនឹកស្ដាយក្រៃលែងស្ដាយ; កាលណាសរសេរត្រូវប្រទះលើពាក្យកំព្រាណាមួយដែលត្រូវតែប្រើសញ្ញា () នេះផ្សំផងទើបកើតនោះក៏នាំឱ្យនឹកដល់អឌ្ឍចន្ទដែលវិនាសបាត់ដូចជាស្លាប់ទៅហើយនោះជាដរាប។យើងមានសង្ឃឹមថាចំណេរកាលតទៅ, អស់លោកអ្នកអក្សរសាស្ត្រដែលស្រឡាញ់ពេញអធ្យាស្រ័យចំពោះអក្សរភាសាជាតិគង់នឹងជំនុំបង្កើតសញ្ញាបែបណាមួយសម្រាប់ប្រើដាក់លើពាក្យកំព្រាទាំងប៉ុន្មាននោះពុំខានឡើយទេដឹង? ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)