រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ពញា

នាម

អត្ថន័យ

  1. 1

    នាម

    ពាក្យ​ពញា​នេះ​ជា​អញ្ញត្រសព្ទ​ពី​ព្រោះ​ត្រូវ​សរសេរ​ផ្ញើ​ជើង​ញ​ជា​ញ​បែរ​ជា​សរសេរ​រាយ​តួ​ជា​ពញា​វិញ​ដើម្បី​កុំ​ឱ្យ​ច្រឡំ​នឹង​ឭ ( ឭ​ឮ ); កាល​ពី​បុរាណ​ព្រេង​នាយ​ហៅ​ព្រះ​រាជ​បុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ថា​ពញា​ដូច​ជា​ពញា​យ៉ាត, ពញាតូ​ជាដើម, លុះ​ចំណេរ​កាល​ត​មក, លែង​ហៅ​ពញា​បែរ​ជា​ហៅ​អង្គ​វិញ​ដូច​ជា​អង្គ​អិម, អង្គ​អេង, អង្គ​តន់, អង្គ​ដួង​ជាដើម, ចំណេរ​កាលត​ពី​នោះ​មក​ប្រែ​ហៅ​ថា​ព្រះ​អង្គ​ម្ចាស់​វិញ​ដរាប​ដល់​មក​សម័យ​បច្ចុប្បន្ន​នេះ​។​ក្នុង​សម័យ​បន្ទាប់​ពី​ប្រែ​ពញា​ជា​អង្គ​វិញ​នោះ​ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​យក​ពាក្យ​ពញា​នេះ​មក​ប្រើ​ជា​ឋានន្តរ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​វិញ​ប្រើ​ជា​៣​ថ្នាក់​គឺ​ពញា, ចៅ​ពញា, សម្ដេច​ចៅ​ពញា; លុះ​ចំណេរ​កាលត​ពី​នោះ​មក​ទៀត​ប្រើ​ពាក្យ​ឲកញ៉ា, អ្នក​ឲកញ៉ា, លោក​អ្នក​ឲកញ៉ា​ជា​ជំនួស​ពាក្យ​ពញា​វិញ​ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ; ឯពាក្យ​ពញា​បែរ​ប្រើ​ជា​ឋានន្តរ​មេ​ឃុំ​វិញ​ថា​ពញា​រក្សាភិបាល​ឃុំ ...; មក​ដល់​សម័យ​រាជការ​សង្គម​រាស្ត្រ​និយម​ព្រះ​ពុទ្ធ​សាសនា​ឯក​រាជ​អព្យាក្រឹត​ផ្លាស់​ពាក្យ​មេ​ឃុំ​ជា​នាយ​សង្កាត់​វិញ​ថា​នាយ​សង្កាត់ ...; ទាំង​ពាក្យ​ឃុំ​ក៏​ហៅ​ថា​សង្កាត់​ដែរ​ហៅ​ថា​សង្កាត់​នេះ​សង្កាត់​នោះ​តាម​ឈ្មោះ​សង្កាត់​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងមូល, ឯក្នុង​ព្រះ​រាជ​ធានី​ភ្នំ​ពេញ​ហៅ​សង្កាត់​តាម​លំដាប់​លេខ​រៀង​ថា​សង្កាត់​លេខ​១; សង្កាត់​លេខ​២; សង្កាត់​លេខ​៣។​ល​។ ( នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ​ពញា )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម