ប៉ប្រះ
កិរិយាសព្ទគុណកិរិយាគុណនាម
អត្ថន័យ (2)
-
1
កិ., គុ.កិ.
អុំឬចែវទូកទម្លាក់ច្រវាឬទម្លាក់ចែវកាប់ទឹកអែបក្បែរច្រាំងសាឡើងទៅកាន់ដើមទីប្រណាំងវិញ
ឧទាហរណ៍ អុំឬចែវទូកប៉ប្រះមានម្នាក់ច្រៀងផង។
-
2
គុ., គុ.កិ.
ដែលសំយុងឬឱនចុះ, ធ្លាក់ចុះទៀបនឹងដល់
ឧទាហរណ៍ សក់ប៉ប្រះស្មា, ថ្ងៃប៉ប្រះមាត់ព្រៃ, ចចាតហើរប៉ប្រះមាត់ទឹក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)