រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ប្រែរូប

នាម

អត្ថន័យ (2)

  1. 1

    នាម

    ពិធី​សាសនា​ដែល​បន្ទាប់​ពី​បូជា​សព​រួច​យោគី​និង​អាចារ្យ​ភ្លុក​នាំ​គ្នា​ធ្វើ​ពិធី​ឧបកិច្ច​រៀបចំ​បង្កើត​រូប​ថ្មី​មាន​ក្បាល​ពោះ​ជើង​ជាដើម​នៅ​លើ​ទីតាំង​បូជា​ភ្លើង​ដោយ​នៅ​ត្រង់​ក្បាល​គេ​សូន​ឱ្យ​ចេញ​ជា​រូប​រាង​ភ្នែក​ច្រមុះ​មាត់​ត្រង់​ពោះ​គេ​យក​របស់​តូច​មួយ​មក​ធ្វើ​ជា​ផ្ចិត​ចំណែក​ជង្គង់​ជើង​ទាំង​ពីរ​តាំង​ដោយ​គ្រាប់​អង្គញ់

    ឧទាហរណ៍ អាចារ្យយោគីបានធ្វើកិច្ចប្រែរូបអ្នកដែលស្លាប់ទៅដើម្បីចាប់កំណើតថ្មី។

  2. 2

    នាម

    ឈ្មោះ​ប្រាសាទ​បុរាណ​ខ្មែរ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អង្គរ​ក្នុង​ខេត្ត​សៀម​រាប​បាន​កសាង​នៅ​ចុង​សត​វត្សរ​ទី​១០​ដោយ​ព្រះ​បាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២

    ឧទាហរណ៍ ប្រាសាទប្រែរូបដែលជាអច្ឆរិយវត្ថុដ៏ល្អឯកមួយក្នុងរមណីយដ្ឋានអង្គរ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម