រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ប្រលោមលោក

នាម

អត្ថន័យ

  1. 1

    នាម

    រឿង​ប្រលោម​ចិត្ត​មនុស្ស​គឺ​រឿង​ដែល​អ្នក​តែង​ប្រតិដ្ឋ​ប្រដូច​ឡើង​ដោយ​ឥត​មាន​ច្បាប់​ដើម​ជា​ការណ៍​ពិត​ប្រាកដ​ជា​គោល​ចារឹក​ឡើយ​។​ប្រលោម​លោក​នេះ​ក្នុង​សម័យ​ពី​ដើម​ហៅ​សាស្ត្រា​ល្បែង​ឬ​រឿង​ល្បែង, ខាង​សម្រាយ​ច្រើន​តែ​តែង​ជា​ពាក្យ​កាព្យ​ដូច​ជា​សាស្ត្រា​ល្បែង​ផ្សេង​ៗ​មាន​ច្រើន​ឈ្មោះ​មាន​សាស្ត្រា​ស័ង្ខ​សិល្ប៍​ជ័យ, លក្សណ​វង្ស, ហង្ស​យន្ត, ជិនវង្ស​ជាដើម; ខាង​បាលី​ច្រើន​តែ​ជា​បកិណ្ណកៈ​ឬ​វេយ្យាករណ៍​បាឋ​គឺ​ជា​ពាក្យ​បាលី​រាយ​ៗ​ជួន​មាន​គាថា​បាលី​បញ្ចូល​មក​ខ្លះ​ដោយ​អន្លើ​ៗ​ដូច​បញ្ញា​សជាតក​ជាដើម, រឿង​ឬ​សាស្ត្រា​ទាំង​នោះ​ទោះ​ជា​កាព្យ​សម្រាយ​ក្ដី​ជា​បាលី​ក្ដី​ហៅ​ថា​សាស្ត្រា​ល្បែង​ឬ​រឿង​ល្បែង​ដូច​គ្នា, ត្រូវ​គ្នា​នឹង​រឿង​ឬ​សាស្ត្រា, សៀវភៅ​ប្រលោម​លោក​សម័យ​បច្ចុប្បន្ន​នេះ​។​ប៉ុន្តែ, តាម​ការ​ពិនិត្យ, ឃើញ​ថា​ប្រលោម​លោក​សម័យ​ឥឡូវ​នេះ​មាន​៣​ប្រភេទ​គឺ​ប្រលោម​លោក​ស្នេហា, ប្រលោម​លោក​កសាង​ជីវ​ភាព​ខ្លួន, ប្រលោម​លោក​ប្រវត្តិ​សាស្ត្រ, ទាំង​៣​ប្រភេទ​នេះ​សុទ្ធ​តែ​មាន​អត្ថ​ន័យ​ផ្សេង​ទីទៃ​ពី​គ្នា ... សាស្ត្រា​ល្បើក​ក្នុង​សម័យ​ពី​ដើម​ដូច​ជា​ល្បើ​ជូជក, ល្បើក​មហា​រាជ​ដែល​គេ​លើក​បំផ្លើស​ក្នុង​រឿង​មហា​ជាតក៍​ជាដើម​ក៏​រាប់​ថា​ជា​ប្រលោម​លោក​បាន​ដែរ​ព្រោះ​គេ​តែង​ឡើង​គ្រាន់​នឹង​ប្រលោម​ឱ្យ​អ្នក​អាន​អ្នក​ស្ដាប់​សើច​សប្បាយ​ហៅ​ថា​ល្បើក​ប្រលោម​លោក​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម