បាំងឆត្រ
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
បើកឆត្រគ្របពីលើមិនឱ្យត្រូវកម្ដៅថ្ងៃឬត្រូវភ្លៀង។
-
2
នាម
ស្រមោលទឹកឯអាកាសដែលពន្លឺព្រះអាទិត្យឬពន្លឺព្រះចន្ទ្រប៉ះត្រូវមានវង់មូលជុំវិញដូចជារង្វង់ក្លស់ហៅថាថ្ងៃបាំងឆត្រឬខែបាំងឆត្រ; ហៅព្រះអាទិត្យទ្រង់ក្លស់, ព្រះចន្ទ្រទ្រង់ក្លស់ក៏បាន
ឧទាហរណ៍ ថ្ងៃបាំងឆត្រមួយជាន់, ថ្ងៃបាំងឆត្រពីរជាន់; ខែបាំងឆត្របីជាន់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)