បំបៅ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ធ្វើឱ្យបៅ, ឱ្យបៅ, ញ៉ាំងអ្នកដទៃឱ្យបៅ
ឧទាហរណ៍ ម្ដាយបំបៅកូន។
-
2
កិរិយាសព្ទ
ធ្វើទឹកត្នោតឱ្យកាច់ពីផ្អែមទៅជូរ
ឧទាហរណ៍ អ្នកធ្វើត្នោតបានបំបៅទឹកត្នោត។
-
3
កិរិយាសព្ទ
កាត់យកមែកតូចក្ដីខ្នែងក្ដីភ្នែកក្ដីចុងក្ដីនៃឈើរស់ដទៃភ្ជាប់ជាមួយនឹងគល់នៃកូនឈើរស់ដទៃគឺឈើដែលមានសញ្ជាតិខុសគ្នាដូចជាកាត់កូនមែកក្រូចពោធិ៍សាត់ភ្ជាប់ជាមួយនឹងគល់កូនក្រសាំងគ្រាន់តែកាត់ភ្លាមភ្ជាប់គ្នាមួយរំពេចនោះភ្លាមកុំឱ្យស្ងួតជ័រឬឱជារបស់ឈើទាំងពីរប្រភេទនោះទាន់គ្រាន់តែកាត់ភ្ជាប់គ្នាភ្លាមក៏យកសំពត់សាច់ម៉ដ្ឋជិតរុំភ្លាម, រុំឱ្យណែនកុំឱ្យទឹកសន្សើមឬទឹកភ្លៀងជ្រាបចូលបាន, លុះរុំរួចហើយត្រូវយកចម្រឹងឬបង្គោលបោះអែបចងឈើនោះឱ្យនៅនឹងកុំឱ្យខ្យល់បក់រង្គើបាន, លុះឈើទាំងពីរប្រភេទនេះចាប់សាច់គ្នារស់ហើយ, បើមានពន្លកដុះបែកចេញពីគល់ត្រង់ស្នាមមុខតំណនោះជាលំពង់របស់គល់ត្រូវកាត់ចោលចេញ, បើជាលំពង់របស់មែកបំបៅត្រូវទុកព្រោះលំពង់របស់មែកនេះឯងនឹងបានជាដើមដងតទៅ, លុះដល់មានផ្លែជាផ្លែក្រូចពោធិ៍សាត់ព្រោះផ្លែនោះកើតចេញពីជាតិក្រូចពោធិ៍សាត់, មែកក្រូចភ្ជាប់គល់ក្រសាំងនេះអាចរស់នៅងាយដ្បិតក្រសាំងជាឈើមិនរើសដីគឺតាមតែដីប្រភេទណាក៏ក្រសាំងអាចដុះរស់នៅបានយូរ, មែកគនិងគល់រកា, មែកស្វាយពុំសែននិងស្វាយក្បាលដំរី, មែកពុទ្រាធំនិងគល់កូនពុទ្រាផ្លែតូចជាដើមក៏អាចបំបៅភ្ជាប់បានដូចគ្នា; ភ្ជាប់សាច់ឈើបែបនេះហៅថាបំបៅ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)