បែន
កិរិយាសព្ទនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ជាន់ឈ្លីនឹងជើងត្រឡប់ចុះត្រឡប់ឡើងច្រើនដង
ឧទាហរណ៍ បែនស្រូវគឺបែនកណ្ដាប់ស្រូវទុំឱ្យជ្រុះគ្រាប់ស្រូវ។
-
2
នាម
ឈ្មោះក្ដារវែងដែលដាក់តម្កល់ខ្ពស់បន្តិចពីផ្ទៃក្ដារក្រាលអែបផ្ទាប់នឹងជញ្ជាំងសម្រាប់អង្គុយសំយុងជើងបាន, ឬបន្ទះក្ដារវែងដែលដាក់គងហើយវាយដែកគោលភ្ជាប់លើក្បាលសសររានហាល
ឧទាហរណ៍ អង្គុយលើក្ដារបែន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)