បាន
អត្ថន័យ (4)
-
1
កិរិយាសព្ទ
សម្រេច, សម្រេចប្រយោជន៍, ដល់ព្រម, សមប្រកប, កប
ឧទាហរណ៍ បានទ្រព្យ, បានកូន, បានស្រូវច្រើន។
-
2
កិរិយាសព្ទ
ពាក្យជាជំនួយកិរិយាសព្ទជាអតីតកាលសម្រាប់និយាយផ្សំខាងដើមនៃកិរិយាសព្ទដើម្បីឱ្យច្បាស់លាស់ថារួចហើយដូចជាបានឃើញ, បានដឹង, បានឮ, បានឱ្យជាដើម។
-
3
គុ.កិ., គុ.
ដែលល្អ, ល្អជា; ច្រើន, បានច្រើន : ចិត្តបានគឺចិត្តជា, ចិត្តល្អ, ចេះឈឺឆ្អាលគេ
ឧទាហរណ៍ វាល្ងង់ដែរទេប៉ុន្តែចិត្តបានណាស់។
-
4
នាម
( ម . ព . អដ្ឋបាន )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)