បលិពោធ
នាម
អត្ថន័យ
-
1
នាម
សេចក្ដីកង្វល់, សេចក្ដីរវល់ក្នុងកិច្ចការណាមួយដែលធ្វើឱ្យខ្វល់ចិត្ត។បលិពោធនេះនៅក្នុងកថិនកម្មមាន២គឺអាវាសបលិពោធ ( កង្វល់ចំពោះអាវាស ), ចីវរបលិពោធ ( កង្វល់ចំពោះចីវរ )
ឧទាហរណ៍ ភិក្ខុនៅមានបលិពោធក្នុងអាវាស, មាតាបិតាមានបលិពោធចំពោះបុត្រធីតាធ្វើឱ្យគាត់មានកង្វល់រកតែទៅសមាទានសីលមិនកើត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)