បន្លែ
អត្ថន័យ (3)
-
1
នាម
ស្លឹក, ផ្លែ, ផ្កា, មើមជាដើមសម្រាប់ស្ល
ឧទាហរណ៍ បន្លែស្រស់, បន្លែក្រៀម។
-
2
ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យបន្លំថាបន្លែបន្លំឬបន្លែបន្លប់គឺប្រើល្បិចផ្សេងៗដើម្បីប្រព្រឹត្តអំពើមិនល្អ
ឧទាហរណ៍ បន្លែបន្លំលុយកាក់, បន្លែបន្លំឯកសារ។បន្លែបន្លប់គឺបន្លប់ដោយសម្ដីអធិប្បាយផ្សែផ្សំ។
-
3
កិរិយាសព្ទ
ប្រែបកស្រាយ, អធិប្បាយ ( ព . បុ .)
ឧទាហរណ៍ បាបមិត្តបន្លែថាមិត្តអាក្រក់, មិត្តខិលខូច, មិត្តនាំឱ្យវិនាស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)