បណ្ដិប
អត្ថន័យ
-
1
នាម
( ព . បុ .) សម្ដីហាមប្រាមបញ្ជាក់ហើយបញ្ជាក់ទៀត, សម្ដីហាមបញ្ជាក់ដោយដាក់កំហិតឱ្យអ្នកស្ដាប់ទទួលប្រតិបត្តិតាមដោយដាច់ខាតជាសម្ដីដែលអ្នកស្ដាប់ច្រើនតែពុំសូវគាប់ចិត្ត
ឧទាហរណ៍ បណ្ដិបម្ដាយច្រើនតែក្លាយជាទាស់ចិត្តកូន; បណ្ដិចម្ដាយឪពុកថាកុំឱ្យកូនតូចៗចុះងូតទឹកជ្រៅក្រែងវាលង់, វាច្រើនតែពុំសូវស្ដាប់។ពាក្យកាព្យថាពាក្យគ្រូរែងរឹងស្រារែងស្រវឹងពុំដែលពិសាពាក្យពិតរែងស្លែងពុំពីរោះថាបណ្ដិបមេបារែងថាពុំគាប់ (សាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)