បង់បោយ
អត្ថន័យ
-
1
កិរិយាសព្ទ
ដើរយោលដៃ
ឧទាហរណ៍ (ព.ទ.បុ.) បង់បោយមិនប្រមើលប្រាណប្រកល់ចង្ក្រានមិនប្រមាណនឹងឆ្នាំងសេចក្ដីថាធ្វើអ្វីៗលើសលប់ហួសប្រមាណហួសមាត្រមិនលៃស្ទង់ឱ្យសមនឹងបែបភាពទ្រព្យធនរបស់ខ្លួន, ដូចយ៉ាងអ្នកក្រីក្រខ្សត់ខ្សោយទន់ថយហ៊ានចូលដណ្ដឹងកូនស្រីអ្នកមានទ្រព្យឬអ្នកមានយសស័ក្ដិជាដើម, ប្រហែលដូចជាអ្នកដើរបង់បោយរលាស់ដៃហួសមាឌ, ឬពុំនោះដូចជាអ្នកប្រកល់ចង្ក្រានធំពេកមិនលៃឱ្យល្មមនឹងឆ្នាំងតូចដូច្នោះឯង។កុំសរសេរបង្បោយពីព្រោះខុសវគ្គគ្នាតម្រួតងលើបជាង្បពុំបានទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)