នាយ
អត្ថន័យ (3)
-
1
នាម
អ្នកដឹកនាំ, អ្នកត្រួតត្រា, ចៅហ្វាយបន្ទាប់, ចៅហ្វាយរង
ឧទាហរណ៍ លោកនាយ, នាយវេន, នាយគយ, នាយភូឃុំ, នាយទាហាន, នាយឧទ្យាន, នាយត្រួត ...។
-
2
សព្វនាម
សម្រាប់ហៅដោយដំណើរគួរសមឬលើកតម្កើងចំពោះមនុស្សប្រុសឥតបណ្ដាស័ក្ដិ, ឥតមានមុខការត្រួតត្រាលើគេទេក៏បាន
ឧទាហរណ៍ នាយទេព, នាយព្រហ្ម, នាយយស, នាយសុខជាដើម។
-
3
សព្វនាម
ខាងម្ខាងទីទៃពីខាងអាយ, ឯណោះ
ឧទាហរណ៍ ខាងនាយ, ត្រើយនាយ, ស្រុកនាយ, ខ្ញុំនៅឯនាយ ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)