នាយកធម៌
អត្ថន័យ
-
1
នាម
ធម៌របស់នាយក, ធម៌សម្រាប់ជនអ្នកដឹកនាំឬអ្នកត្រួតត្រាអ្នកដទៃ
ឧទាហរណ៍ បុគ្គលជាបព្វជិតក្ដីគ្រហស្ថក្ដីដែលធ្វើជាប្រធានត្រួតត្រាលើអ្នកដទៃគប្បីមាននាយកធម៌៦យ៉ាងប្រចាំនៅក្នុងសន្តានជានិច្ចគឺ១-ខមាសេចក្ដីអត់ធន់; ២-ជាគរិយៈសេចក្ដីភ្ញាក់រលឹករឿយៗ; ៣-ឧដ្ឋានៈសេចក្ដីឧស្សាហ៍ខ្នះខ្នែង; ៤-សំវិភាគៈការចែករលែកឬការរំលែកឱ្យនូវវត្ថុផ្សេងៗ; ៥-ទយាសេចក្ដីអាណិតអាសូរត្រាប្រណីគេ; ៦ឥក្ខណាការរំពៃមើលខុសត្រូវ។ (ព.កា.) រីនាយកធម៌ដ៏បវរទាំងប្រាំមួយនេះឯងតែងលើកស្ទួយឱ្យនាយកមានតម្លៃ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)