Benavidez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤ខ្សែ១១ឆ្នាំមិនស្គាល់បរាជ័យ
កីឡាករ Anthony David Benavidez កំពុងកាន់កាប់កំណត់ត្រាយ៉ាងល្អឥតខ្ចោះ ក្រោយប្រកួតប្រដាល់សកលក្រមិតអាជីពចំនួន២៤លើក The post Benavidez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤ខ្សែ១១ឆ្នាំមិនស្គាល់បរាជ័យ appeared first on Kampuchea Thmey Daily.
កីឡាករ Anthony David Benavidez កំពុងកាន់កាប់កំណត់ត្រាយ៉ាងល្អឥតខ្ចោះ ក្រោយប្រកួតប្រដាល់សកលក្រមិតអាជីពចំនួន២៤លើក មិនស្គាល់បរាជ័យសោះគិតតាំងពីឆ្នាំ២០១៣។
កីឡាករ Anthony David Benavidez ដែលកើតថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៩៦ បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោកលើកដំបូងនៅអាយុ២០ឆ្នាំ ៨ខែ និង៣សប្តាហ៍។ រូបគេបានបំបែកកំណត់ត្រាក្លាយជាម្ចាស់ខ្សែក្រវាត់ WBC Super Middleweight ក្មេងបំផុតក្នុងប្រវត្តិសាស្ត្រប្រដាល់សកល។
Benavidez ដែលមានឪពុកជាជនជាតិម៉ិកស៊ិក និងម្តាយជាជនជាតិអេក្វាឌ័រ មានប្អូនប្រុសជាអ្នកប្រដាល់ José Benavidez Jr. ក៏ជាម្ចាសើខ្សែក្រវាត់អន្តរកាលរបស់សមាគមប្រដាល់ពិភពលោក (WBA) ផងដែរ។ បងប្អូនប្រុសទាំងពីរត្រូវបានឪពុកបណ្ដុះបណ្ដាលដោយផ្ទាល់។ អ្នកប្រដាល់សញ្ជាតិអាមេរិករូបនេះបានចាប់ផ្តើមហ្វឹកហាត់តាំងពីអាយុ៣ឆ្នាំ។
នៅឆ្នាំ២០១៣ កីឡាករ Benavidez បានចាប់ផ្ដើមប្រកួតកម្រិតអាជីពលើកដំបូង។ ក្រោយបង្កើតកំណត់ត្រាឈ្នះ៨ប្រកួតជាប់គ្នា រូបគេទទួលបានឱកាសដណ្ដើមខ្សែក្រវាត់។ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ រូបគេបានឈ្នះខ្សែក្រវាត់ NABF junior light heavyweight បន្ទាប់ពីយកឈ្នះកីឡាករ Rollin Williams ក្នុងទឹកទី១។
ឆ្នាំ២០១៧ ក្រោយសាងកំណត់ត្រាឈ្នះ១៨លើកជាប់គ្នា Benavidez ទទួលបានឱកាសដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក ពេលនោះរូបគេបានយកឈ្នះកីឡាករ Ronald Gavril ដើម្បីក្លាយម្ចាស់ខ្សែក្រវាត់ពិភពលោក WBC Super middleweight។ ឆ្នាំ២០១៩ គាត់បន្ដឈ្នះខ្សែក្រវាត់ WBC Super Middleweight ក្រោយយកឈ្នះកីឡាករ Anthony Dirrell។
នៅឆ្នាំ២០២២ Benavidez បានឈ្នះខ្សែក្រវាត់ WBC មួយទៀត តាមរយៈជ័យជម្នះលើកីឡាករ David Lemieux ក្នុងទឹកទី៣។ ចុងក្រោយនៅឆ្នាំ២០២៤ គាត់បន្ដឈ្នះខ្សែក្រវាត់ WBC interim light heavyweight បន្ទាប់ពីឈ្នះពិន្ទុកីឡាករ Oleksandr Gvozdyk ក្រោយប្រកួត១២ទឹកពេញ។ គិតត្រឹមដើមឆ្នាំ២០២៥ មិនទាន់មានកីឡាកររូបណាអាចយកឈ្នះកីឡាករ Benavidez បានឡើយ៕
អត្ថបទ៖ ផា រតនា
The post Benavidez ម្ចាស់ខ្សែក្រវាត់ពិភពលោក៤ខ្សែ១១ឆ្នាំមិនស្គាល់បរាជ័យ appeared first on Kampuchea Thmey Daily.