ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន

លោកថាការជួបជុំគ្នានូវមុខប្រាសាទអង្គរដើម្បីចូលរួមព្រឹត្តិការណ៍សំណេរអង្គរក្នុងបរិយាកាសរីករាយនៅពេលនេះគឺបានមកពីការសាមគ្គី ការលះបង់ និងការចូលរួមពីពលរដ្ឋ​ខ្មែរទាំងអស់ដែលនេះហើយជាអ្វីដែលដូនតាខ្មែរចង់ឃើញ។ The post ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន appeared first on Kampuchea Thmey Daily.

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ហ៊ុន ម៉ានី បាន​លើកឡើងថាដូនតាខ្មែរបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ប្រពៃណីជាច្រើនដល់កូនខ្មែរបច្ចុប្បន្នបន្តថែរក្សា និងការពារ។ លោកបន្ថែមថាការជួបជុំគ្នានូវមុខប្រាសាទអង្គរដើម្បីចូលរួមព្រឹត្តិការណ៍សំណេរអង្គរក្នុងបរិយាកាសរីករាយនៅពេលនេះគឺបានមកពីការសាមគ្គី ការលះបង់ និងការចូលរួមពីពលរដ្ឋ​ខ្មែរទាំងអស់ដែលនេះហើយជាអ្វីដែលដូនតាខ្មែរចង់ឃើញ។

ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈសំណេរអង្គរលើកទី២ នៅរាលហាលខាងលិច​នៃប្រាសាទអង្គរវត្ត ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី បានកោតសរសើរពីការចូលរួម និងការរៀបចំនូវព្រឹត្តិការណ៍នេះជាថ្មី ដោយបានរំលឹកដល់ស្នាមញញឹមដែលលោកបានឃើញលើ​ផ្ទៃមុខអ្នកចូលរួមទាំងអស់ និងបាននឹកស្រមៃដល់ស្នាមញញឹមដូនតាដែលលោកថា​ប្រាកដជាសប្បាយរីករាយនៅពេលឃើញ​មានទិដ្ឋភាពដូចនេះ។

លោកថា៖ «ដូនតាកំពុងតែផ្ដល់នូវស្នាមញញឹមដែលបានឃើញ​នូវសុខសន្ដិភាព មានស្ថិរភាព ភាពសុខសាន្ត ហើយ​នឹងស្នាមញញឹមរបស់កូនខ្មែរគ្រប់ជំនាន់រួមទាំងជំនាន់នេះ ហើយខ្ញុំជឿថាអ្វីដែលដូនតាប្រាកដជាចង់ឃើញ​ឱ្យនៅគង់វង្សទៅមុខទៀត»។

ព្រឹត្តិការណ៍សរសេរតាមអានសាធារណៈសំណេរអង្គរលើកទី២ មានអ្នកចូលរួម​ ១២២០អង្គ/នាក់  កើតលើសឆ្នាំមុនជាង៥០០នាក់។ ព្រឹត្តិការណ៍លើកទីនេះមានប្រធានបទវិញ្ញាសា សៀមរាប-អង្គរ គឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី យល់ថាសន្ដិភាពនាំមកនូវស្នាមញញឹមជាអ្វីដែលដូនតាខ្មែរចង់បាន appeared first on Kampuchea Thmey Daily.