ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ បើកបុកអគារពេទ្យ ស្លាប់មនុស្ស៤នាក់នៅតួកគី
មនុស្សចំនួន៤នាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបើកបុកអគារមន្ទីរពេទ្យមួយកន្លែងនៅប្រទេសតួកគី កាលពី... The post ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ បើកបុកអគារពេទ្យ ស្លាប់មនុស្ស៤នាក់នៅតួកគី appeared first on Kampuchea Thmey Daily.
មនុស្សចំនួន៤នាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបើកបុកអគារមន្ទីរពេទ្យមួយកន្លែងនៅប្រទេសតួកគី កាលពីថ្ងៃអាទិត្យទី២២ខែធ្នូឆ្នាំ២០២៤ ដោយគ្រោះថ្នាក់នេះបង្កឡើងព្រោះតែការចុះអ័ព្ទខ្លាំង។
អភិបាលខេត្ត Mugla លោក Idris Akbiyik បាននិយាយថា៖ «ឧទ្ធម្ភាគចក្របានធ្លាក់ដល់ដី បន្ទាប់ពីហោះបុកជាន់ទី៤ នៃអគារមន្ទីរពេទ្យ អំឡុងពេលហោះឡើង» ដោយបានសម្លាប់អ្នកបើកបរ២នាក់ វេជ្ជបណ្ឌិតម្នាក់ និងបុគ្គលិកសុខាភិបាលម្នាក់នៅលើឧទ្ធម្ភាគចក្រ។
ឧទ្ធម្ភាគចក្រនេះ មានគោលដៅបម្រុងហោះចេញពីដំបូងអគារមន្ទីរពេទ្យក្រុង Mugla ឆ្ពោះទៅកាន់ទីក្រុង Antalya។
លោក Akbiyik បានបន្តថា នៅពេលកើតហេតុ គឺមានការធ្លាក់អ័ព្ទខ្លាំង ហើយអាជ្ញាធរកំពុងស៊ើបអង្កេតមូលហេតុពិតប្រាកដបន្ថែមទៀតនៃគ្រោះថ្នាក់។
ចំណែកឯនៅក្នុងអគារមន្ទីរពេទ្យ ពុំមានសេចក្ដីរាយការណ៍អំពីមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ។
សូមរំឭកថា កាលពីជិត២សប្ដាហ៍មុន ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ បានកើតឡើងម្ដងរួចមកហើយនៅក្នុងប្រទេសតួកគី បន្ទាប់ពីទាហាន៦នាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រ២គ្រឿងបានបើកបុកគ្នាអំឡុងពេលលំហាត់ហ្វឹកហ្វឺនកងទ័ពនៅខេត្ត Isparta។ នៅពេលនោះ ក្រសួងការពារជាតិមិនបានបញ្ជាក់អំពីមូលហេតុដែលបណ្តាលឲ្យធ្លាក់ឧទ្ធម្ភាគចក្រនោះទេ៕
ដោយ៖ ឈាង
The post ឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ បើកបុកអគារពេទ្យ ស្លាប់មនុស្ស៤នាក់នៅតួកគី appeared first on Kampuchea Thmey Daily.