ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

លោក​ថ្លែង​នៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងធ្វើពិពិធកម្មផលិតផលរបស់យើង ដោយផ្តោតលើទំនិញដែលសហរដ្ឋអាមេរិកមិនផលិត»។ The post ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងធ្វើការលើយុទ្ធសាស្ត្រផ្សេងៗ​ ដូចជាការធ្វើពិពិធកម្មផលិតផល ដើម្បីត្រៀម​ខ្លួន​ទប់ទល់នឹង​ផលប៉ះពាល់​នៃគោលនយោបាយពន្ធ​គយរបស់​សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំរបស់​ប្រធានាធិបតី ដូណាល់ ត្រាំ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​ Antara កាលពីថ្ងៃពុធ។ ​

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក​ Budi Santoso បានគូសបញ្ជាក់ពីសារៈសំខាន់​នៃ​តម្រូវការ​​​ធ្វើពិពិធកម្មផលិតផលនាំចេញសម្រាប់អាជីវកម្មក្នុងស្រុក ​ក្រោយ​លោក ត្រាំ ប្រកាសពន្ធ ២៥ ភាគរយ លើកាណាដា និងម៉ិកស៊ិក និងពន្ធបន្ថែម ១០ ភាគរយ លើ​ចិន​។ ​

លោក​ថ្លែង​នៅទីក្រុងហ្សាកាតា កាលពីថ្ងៃពុធថា៖ «វាមានសារៈសំខាន់ណាស់ដែលយើងធ្វើពិពិធកម្មផលិតផលរបស់យើង ដោយផ្តោតលើទំនិញដែលសហរដ្ឋអាមេរិកមិនផលិត»។

ទន្ទឹម​នឹង​នោះ លោក Budi បានលើកឡើងពីសារៈសំខាន់នៃទីផ្សារសហរដ្ឋអាមេរិក ដោយនិយាយថា មហាអំណាចសេដ្ឋកិច្ចនេះនៅតែជាប្រទេសរួមចំណែកធំបំផុត​សម្រាប់អតិរេកពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី (១៦,៨៤ ប៊ីលាន​ដុល្លារ) បន្ទាប់មកឥណ្ឌា​ (១៥,៣៩ ប៊ីលាន​ដុល្លារ) និង​ហ្វីលីពីន (៨,៨៥ ប៊ីលាន​ដុល្លារ)។ ​

រដ្ឋមន្ត្រីបានឱ្យដឹង​ថា លោកបានចូលរួមជាមួយអ្នកអាជីវកម្មឥណ្ឌូណេស៊ីក្នុងការពិភាក្សា​លើកទឹកចិត្តពួកគេឱ្យគាំទ្រការជំរុញការធ្វើពិពិធកម្ម ដើម្បីរក្សាអតិរេកពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីជាមួយសហរដ្ឋអាមេរិក។

កាលពីពាក់កណ្ដាល​ខែមករា លោកបានធានាដល់សាធារណជនថា ឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រួមជាមួយនឹងផលប៉ះពាល់ដែលអាច​កើតមាន​។

ការលើកឡើងយ៉ាងដូច្នេះរបស់លោក Budi ធ្វើឡើងចំពេលមាន​ការព្រួយបារម្ភជាច្រើនសម្រាប់សេដ្ឋកិច្ចឥណ្ឌូណេស៊ី បន្ទាប់ពីលោក​ ត្រាំ គំរាមដាក់ពន្ធ ១០០ ភាគរយ លើប្រទេសជាសមាជិកនៃអង្គការ BRICS និងពន្ធ ៦០ ភាគរយ លើទំនិញ​ចិន​ ​ដែលអាចបង្កើនភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក។

យ៉ាងណាមិញ លោករដ្ឋមន្ត្រីដដែល​បាននិយាយថា ការពង្រឹងសមត្ថភាពប្រកួតប្រជែង គឺជារឿងសំខាន់សម្រាប់ប្រទេសឥណ្ឌូណេស៊ី ដើម្បីរក្សាបាននូវសក្ដានុពលសេដ្ឋកិច្ចរបស់ខ្លួន ចំពេលមានកាលៈទេសៈទាំងនេះ៕

The post ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក appeared first on Kampuchea Thmey Daily.