អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

យ៉ាងហោចណាស់អ្នកដំណើរ ១១ នាក់បានស្លាប់ និង ៥ នាក់ទៀតរងរបួសនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកគេបានរត់គេចពីពាក្យចចាម អារ៉ាមអំពីអគ្គីភ័យនៅលើរថ... The post អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily.

អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា

យ៉ាងហោចណាស់អ្នកដំណើរ​១១នាក់បានស្លាប់ និង​៥នាក់ទៀតរងរបួសនៅក្នុងប្រទេសឥណ្ឌា បន្ទាប់ពីពួកគេបានរត់គេច​ពីពាក្យ​​បំភ័យ​​អំពីអគ្គីភ័យនៅលើរថភ្លើង ហើយត្រូវរថភ្លើងមួយទៀតបុក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៣ខែមករានេះ។

(រូបភាព៖ Reuters)

មន្ត្រីផ្លូវដែក បាននិយាយថា អ្នកដំណើរបាន​ចុះពីរថភ្លើងដែលជាប់ព្រំដែន​ទីក្រុង​​ Mumbai ក្នុងរដ្ឋ Maharashtra ភាគខាងលិច បន្ទាប់មកមាននរណាម្នាក់បានទាញខ្សែបន្ទឺសម្លេងសង្គ្រោះបន្ទាន់ បណ្តាលឱ្យវាឈប់អ្នកដំណើរភ័យស្លន់ស្លោររត់ចេញ ហើយ​ត្រូវ​រថភ្លើង​មួយទៀតបុក​នៅ​លើ​ផ្លូវ​ដែល​នៅ​ជាប់​គ្នា។

ភ្លាមៗ​នោះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ ថា​តើ​ពិត​ជា​មាន​អគ្គិភ័យ​ឬ​យ៉ាង​ណា​នោះ​ទេ។ បន្ទាប់ពីកើតហេតុ មានរថយន្តសង្គ្រោះយ៉ាងហោចណាស់​៨​ បាន​បន្តបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។

ប្រទេសឥណ្ឌាបានចាប់ផ្តើម​អនុវត្ត​កម្មវិធី​៣០ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មផ្លូវដែករបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែនេះត្រូវបានបំផ្លាញដោយគ្រោះថ្នាក់ជាបន្តបន្ទាប់ រួមទាំងក្រឡាប់រថភ្លើងធំបីក្នុងឆ្នាំ​២០២៣​នៅរដ្ឋ Odisha ដែលបាន​បណ្តាល​ឲ្យមនុស្សជិត ៣០០នាក់ស្លាប់។

ពាក់ព័ន្ធបញ្ហានេះប្រធានរដ្ឋ Maharashtra លោក Devendra Fadnavis បានបង្ហោះនៅលើ X ថាលោក​«មានការ​សោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតដ៏សោកនាដកម្មនេះ» ក្នុងអំឡុងពេលឧប្បត្តិហេតុនៅជិត Pachora ក្នុងសង្កាត់ Jalgaon ចម្ងាយ​ប្រហែល​៤០០គីឡូម៉ែត្រពីទីក្រុង Mumbai រដ្ឋធានីរបស់ប្រទេសឥណ្ឌា៕

(រូបភាព៖ ANI )
(រូបភាព៖ DTV)

អត្ថបទ​៖ ប៊ុន សុភាព

The post អ្នកដំណើរ​១១នាក់ត្រូវរថភ្លើងបុកស្លាប់ក្នុងរដ្ឋ Maharashtra ប្រទេសឥណ្ឌា appeared first on Kampuchea Thmey Daily.