អាជ្ញាធរឥណ្ឌាស៊ើបអង្កេតករណីអ្នកដំណើរស្លាប់ដោយសារការបង្ហាញរបស់ Google Maps
Google បានឲ្យដឹងថាខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌាក្នុងការស៊ើបអង្កេតការស្លាប់របស់បុរសបីនាក់ដែលត្រូវបានគេរាយការណ៍ថាបានបើកឡានធ្លាក់ពីស្ពាន ខណៈពេល... The post អាជ្ញាធរឥណ្ឌាស៊ើបអង្កេតករណីអ្នកដំណើរស្លាប់ដោយសារការបង្ហាញរបស់ Google Maps appeared first on Kampuchea Thmey Daily.
Google បានឲ្យដឹងថា ខ្លួនកំពុងជួយអាជ្ញាធរឥណ្ឌាក្នុងការស៊ើបអង្កេតការស្លាប់របស់បុរសបីនាក់ដែលត្រូវបានគេរាយការណ៍ថា បានបើកឡានធ្លាក់ពីលើស្ពាន ខណៈពេលកំពុងបើកតាមផ្លូវដែលចង្អុលបង្ហាញនៅលើ Google Maps។
សារព័ត៌មាន CNA បានផ្សាយនៅថ្ងៃទី២៧នេះថា បុរសទាំងនេះកំពុងធ្វើដំណើរទៅពិធីមង្គលការនៅរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា នៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Ramganga ដែលធ្លាក់ពីស្ពានដែលបានបាក់ក្នុងអំឡុងពេលមានទឹកជំនន់កាលពីឆ្នាំមុននិងមិនទាន់សាងសង់រួចរាល់នៅឡើយ។
យោងតាមកាសែត Hindustan Times បាននិយាយកាលពីថ្ងៃអង្គារ ដោយដកស្រង់សម្តីមន្ត្រីប៉ូលិសថា អ្នកបើកបរបានបើកតាមផ្លូវដែលបង្ហាញដោយGoogle Maps ដើម្បីធ្វើដំណើរតាមផ្លូវទៅកាន់ពិធីមង្គលការនោះ។
អ្នកនាំពាក្យរបស់ Google បានប្រាប់ AFP នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖«យើងអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតទៅកាន់ក្រុមគ្រួសារសព ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងផ្តល់ការគាំទ្ររបស់យើងក្នុងការស៊ើបអង្កេតបញ្ហានេះ»។
គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងមួយឆ្នាំបន្ទាប់ពីវេជ្ជបណ្ឌិតពីរនាក់បានស្លាប់នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៅពេលដែលរថយន្តរបស់ពួកគេបានធ្លាក់ចូលទៅក្នុងទន្លេ Periyar បន្ទាប់ពីពួកគេបានធ្វើដំណើរតាមGoogle Mapsដូចគ្នានេះដែរ៕
អត្ថបទ៖ ប៊ុន សុភាព
The post អាជ្ញាធរឥណ្ឌាស៊ើបអង្កេតករណីអ្នកដំណើរស្លាប់ដោយសារការបង្ហាញរបស់ Google Maps appeared first on Kampuchea Thmey Daily.