អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បន្តចូលចិត្តទុកដាក់ចុះយុទ្ធនាការបាញ់​សម្លាប់ថ្នាំមូស​ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី បង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ The post អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន appeared first on Kampuchea Thmey Daily.

អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​បន្តចូលចិត្តទុកដាក់ចុះយុទ្ធនាការបាញ់​សម្លាប់ថ្នាំមូស​ក្នុងមូលដ្ឋានរបស់ខ្លួនដើម្បី បង្ការទប់ស្កាត់ជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋ នឹង​ដើម្បី​លុបបំបាត់ជម្រកសត្វមូស។

ជាក់ស្តែងនារសៀលថ្ងៃ ពុធ ទី២៩ ខែមករា ឆ្នាំ ២០២៥នេះ រដ្ឋបាលខណ្ឌឬស្សីកែវបានចាត់ក្រុមការងារនៃរដ្ឋបាលសង្កាត់ជាប់ប្រឡាយអូរបាក់ទូក និងអូរវែង សហការជាមួយ កងអន្តរាគមន៍អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចុះយុទ្ធនាការ បាញ់ថ្នាំមូស នៅតាមប្រឡាយ ជាទីតាំងដែលសត្វមូសអាចបង្ករកំណើត។

ក្នុងនោះប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ បានសម្តែងក្តីពេញចិត្ត និងគាំទ្រចំពោះសកម្មភាពយកចិត្តទុកដាក់របស់អាជ្ញាធរ ដែលបានចុះមកបាញ់ថ្នាំ សម្លាប់ជម្រកសត្វមូស ដល់តាមភូមិឋានរបស់ពួកគាត់ ។ សកម្មភាពនេះ ក៏ជាចំណែក នៃការជួយកូនៗតូចៗរបស់ពួកគាត់ លើការបង្ការទប់ស្កាត់បញ្ហាជម្ងឺគ្រុនឈាម ក្នុងរដូវខែត្រជាក់នេះផងដែរ។ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ គួរមានផែនការ ជាប្រចាំក្នុងយុទ្ធការបាញ់ថ្នាំសម្លាប់សត្វមូសនេះ ព្រោះកុំឲ្យកើតមានឡើងវិញ ដើម្បីរក្សាសុខភាពសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ទាំងអស់បានប្រសិទ្ធភាព។

យុទ្ធនាការចុះបាញ់ថ្នាំមូសនាពេលនេះ គឺដើម្បីទប់ស្កាត់ និងបង្ការ កុំ​ឱ្យ​មាន​ការកើតឡើងនៅជំងឺផ្សេងៗ ដល់ប្រជាពលរដ្ឋ ពិសេស សម្រាប់កុមារ និងមនុស្សចាស់។

សូម​បញ្ជាក់​ថា យុទ្ធនាការ នៃការចុះបាញ់ថ្នាំមូស ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះប្រជាជន សាលារៀន វត្តអារាម ជាពិសេសកន្លែងដែលជាជម្រកមូស គឺ​តប​តាម​ការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញផងដែរ ដោយអាជ្ញាធរនៅទូទាំង១០៥សង្កាត់ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ គឺ​បញ្ចេញសកម្មភាពធ្វើព្រមៗគ្នាតែម្តង៕

អត្ថបទ ៖ ម៉េង

The post អាជ្ញាធរខណ្ឌឬស្សីកែវបន្តចុះយុទ្ធនាការ បាញ់ថ្នាំមូសនៅតាមដងប្រឡាយក្នុងមូលដ្ឋាន appeared first on Kampuchea Thmey Daily.