អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូល ផ្សារអូរដឹម

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូលផ្សារអូរដឹម... The post អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូល ផ្សារអូរដឹម appeared first on Kampuchea Thmey Daily.

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូល ផ្សារអូរដឹម

ក្រោយពី​ចុះ​ណែនាំ​ជា​ច្រើនលើកច្រើនសា ឃើញ​ថា អាជីវករ​មួយ​ចំនួន នៅតែ​រំលោភ​ចិញ្ចើម​ផ្លូវ​សាធារណៈ គ្មាន​សណ្ដាប់ធ្នាប់ លើ​ផ្លូវ​បេតុង​ចូល​ផ្សារ​អូដឹម ភូមិ​អូរ​ដឹម សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មករា ឆ្នាំ ២០២៥ នេះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ប្រើ​វិធានការ​ក្តៅ​ចំពោះ​អាជីវករ​ដែល​មិន​ស្ដាប់​ការ​ណែនាំ យក​សម្ភារៈ​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ ដើម្បី​ឲ្យ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាក់​លក់ដូរ​រំលោភ​ចិញ្ចើម​ផ្លូវ​តទៅទៀត។

អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា ទីតាំង​ខាង​លើ អាជ្ញាធរ​បាន​ចុះ​ធ្វើការ​ណែនាំ​ឲ្យ​ដាក់​សម្ភារៈ​លក់ដូរ​ឲ្យ​បាន​ត្រឹមត្រូវ រក្សា​ចិញ្ចើម​ផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ថ្មើរជើង ជា​ច្រើនលើកច្រើនសា​មក​ហើយ។ ក្នុង​នោះ អាជីវករ​មួយ​ចំនួន​ក៏​ស្តាប់​ការ​ណែនាំ​របស់​អាជ្ញាធរ តែ​មួយ​ចំនួន​ទៀត មិន​ស្តាប់ នៅតែ​រំលោភ ដាក់​សម្ភារៈ​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ បង្ក​ផល​ប៉ះពាល់​ផ្លូវ​សាធារណៈ គ្មាន​សណ្ដាប់ធ្នាប់ ស្ទះ​ចរាចរណ៍ បាត់បង់​ចំណែក​ផ្លូវ​ថ្មើរជើង ទើប នៅ​ព្រឹក​ថ្ងៃ​ទី ១៣ មករា នេះ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ លោក ប៉ាង លីដា អភិបាល​រង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ប្រើ​វិធានការ​ក្តៅ ចាប់​យក​សម្ភារ​ទៅ​រក្សាទុក​នៅ​សាលា​ខណ្ឌ ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាក់​លក់ដូរ​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ​តទៅទៀត ដើម្បី​រក្សា​បាន​នូវ​សណ្ដាប់ធ្នាប់​ល្អ។

ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន សូម​អំពាវនាវ​ដល់​អាជីវករ​ទាំងអស់​ក្នុង​មូលដ្ឋាន កុំ​ដាក់​តាំង​លក់ទំនិញ ឬ សម្ភារៈ​ផ្សេងៗ លើ​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ ដើម្បី​ទុក​លទ្ធភាព​សម្រាប់​យានយន្ត​គ្រប់​ប្រភេទ​ធ្វើ​ចរាចរណ៍ និង សម្រាប់​ថ្មើរជើង​របស់​ប្រជាពលរដ្ឋ៕

អត្ថបទ ៖ សុខា

The post អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រើវិធានការក្តៅចំពោះអាជីវករលក់លើផ្លូវចូល ផ្សារអូរដឹម appeared first on Kampuchea Thmey Daily.