សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប. 

ភ្នំពេញ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ខ្លឹមសារសម្ភារឯកសារ បោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គំរូទម្រង់សន្លឹកឆ្នោត និងសម្រេចលើរបាយការណ៍ ធ្វើ បច្ចុប្បន្នភាពស្ថានភាព ប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័ យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ ព្រមទាំងសម្រេចលើតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។ បន្ទាប់ពីបានស្តាប់របាយ ការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធ នឹង ឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖ ១.  របៀបវារៈទី១៖ អង្គប្រជុំ […]

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ គ.ជ.ប. 

ភ្នំពេញ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេច លើកំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ខ្លឹមសារសម្ភារឯកសារ បោះឆ្នោតសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ គំរូទម្រង់សន្លឹកឆ្នោត និងសម្រេចលើរបាយការណ៍ ធ្វើ បច្ចុប្បន្នភាពស្ថានភាព ប្រជាពលរដ្ឋ អ្នកបោះឆ្នោត និងទីតាំងការិយាល័ យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយការឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ ព្រមទាំងសម្រេចលើតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់អនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦។

បន្ទាប់ពីបានស្តាប់របាយ ការណ៍របស់អង្គភាពជំនាញនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប ពាក់ព័ន្ធ នឹង ឯកសារដែលមានក្នុងរបៀបវារៈរួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើឯកសារយ៉ាងល្អិតល្អន់ តាមរបៀបវារៈម្តងមួយៗ និងបានលើកយោបល់កែសម្រួលខ្លឹមសារ និងពាក្យពេចន៍មួយចំនួន ហើយអង្គប្រជុំ គ.ជ.ប បានសម្រេចដូចខាងក្រោម៖

១.  របៀបវារៈទី១៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាកែសម្រួល ហើយបានឯកភាពលើ កំណត់ហេតុនៃកិច្ចប្រជុំ គ.ជ.ប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

២. របៀបវារៈទី២៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើសម្ភារឯកសារ បោះឆ្នោតសម្រាប់ប្រើប្រាស់ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧។ អង្គប្រ ជុំ គ.ជ.ប បានពិភាក្សាកែសម្រួល ហើយបានសម្រេចឯកភាពដូចខាងក្រោម រួមមាន៖

– ទម្រ ង់បែបបទ ចំនួន ១៩ ប្រភេទ

– ស្រោមសំបុត្រខ្នាតធំ មធ្យម និងតូច មានចំនួន ២២ ប្រភេទ សម្រាប់ប្រើក្នុងការិយាល័យ បោះឆ្នោត

– ស្បោងដាក់សម្ភារឯកសារ បោះឆ្នោត ចំនួន ១១ ប្រភេទ

– បណ្ណប្រកាសហាមប្រើប្រាស់ទូរសព្ទដៃ និងខិត្តបណ្ណណែនាំអំពីការបោះឆ្នោតបាន ឬមិនបាន

– ស្លាកសម្គាល់ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត(គឃ.សប) និង ស្លាកសម្គាល់ការិយាល័យបោះឆ្នោត

– គំរូត្រា ៣ ប្រភេទ រួមមាន ត្រាសម្រាប់ គឃ.សប ត្រាសម្រា ប់ គណៈកម្មការការិយាល័ យ បោះឆ្នោត (គ.ក.ប) និងត្រាសម្ងាត់។

៣. របៀបវារៈទី៣៖ អង្គប្រជុំ គ.ជ.ប ពិនិត្យ និងពិភាក្សាលើ ទម្រ ង់សន្លឹកឆ្នោតគំរូ សម្រាប់ប្រើប្រាស់ ក្នុងការបណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និងអប់រំអ្នកបោះឆ្នោត និងទម្រង់សន្លឹកឆ្នោតផ្លូវការ ដែលត្រូវរៀបចំតាមទម្រង់ និងខ្នាតលើក្រដាសជាក់ស្តែង ប្រែប្រួលទៅតាមចំនួន គណបក្ស នយោបាយ ដែលឈរឈ្មោះបោះឆ្នោត ក្នុងឃុំសង្កាត់ សម្រាប់ការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដែលមានគំរូទម្រង់សន្លឹកឆ្នោតបួនខ្នាតផ្សេងៗគ្នា។ ក្រោយពីបានពិភាក្សាយ៉ាងល្អិតល្អន់ រួចមកអង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពយកពីរជួរ ក្នុងករណីមានគណបក្សនយោបាយចូលរួម ការបោះឆ្នោតលើសពីដប់មួយ គណប ក្សដោយសម្រួលទំហំកូឡោន (Column) ឱ្យប៉ុនៗគ្នាសមស្របនៅលើក្រដាសសន្លឹកឆ្នោត។

៤. របៀបវារៈទី៤៖ អង្គប្រជុំ គ.ជ.បបានពិនិត្យលើរបាយការណ៍អំពីការធ្វើ បច្ចុប្បន្នភាពស្ថានភាពប្រជាពលរដ្ឋ អ្នកបោះឆ្នោត ទីតាំងការិយាល័យបោះឆ្នោត ដែលរងផលប៉ះពាល់ ដោយការ ឈ្លានពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាពីយោធាថៃ រួមមានខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដែលមាន៖

– ប្រជាពលរដ្ឋសរុបចំនួន ២១.២១១ (ពីរម៉ឺនមួយពាន់ពីររយដប់មួយ) នាក់ក្នុងនោះប្រ ជាពល រដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង សរុបចំនួន១៣.២៧៩ (មួយម៉ឺនបីពាន់ពីររយ ចិត សិ ប ប្រាំ បួន) នាក់

– អ្នកបោះឆ្នោតសរុបចំនួន ១០.៨៩៩ (មួយម៉ឺនប្រាំបីរយកៅសិបប្រាំបួន) នាក់

– ការិយាល័យបោះឆ្នោតសរុបចំនួន ២៨ ការិយាល័យ

– ភូមិសរុបចំនួន ២៣ ស្ថិតក្នុងភូមិសាស្រ្តឃុំ សង្កាត់សរុបចំនួន ១១ និងក្រុង ស្រុកចំនួន ៧។

បន្ទាប់ពីបានស្តាប់ និងពិនិត្យលើរបាយការណ៍របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប យ៉ាងយក ចិត្តទុកដាក់រួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពរក្សាវិធានការ ដែល គ.ជ. ប បានដាក់ចេ ញកន្លងមក រួមមាន៖

– រក្សាទុកស្ថានភាពការិយាល័យបោះឆ្នោតរងផលប៉ះពាល់សរុបចំនួន ២៨ ការិយា ល័យក្នុងភូមិសាស្ត្រដដែល ដើម្បីរក្សាជាសក្ខីកម្មបញ្ជាក់ពីផលប៉ះពាល់។

– នៅដំណាក់កាលបោះឆ្នោត គណៈកម្មការខេត្តរៀបចំការបោះឆ្នោត(គ.ខ.ប) ត្រូវពិគ្រោះ យោបល់ និងសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ធ្វើការផ្លាស់ប្ដូរជាបណ្តោះអាសន្នទីតាំងការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ ទៅទីតាំងដែលមានសុវត្ថិភាពក្នុងក្រប ខ័ ណ្ឌព្រំប្រទល់ឃុំ សង្កាត់ដដែល ដែលអាចឱ្យអ្នកបោះឆ្នោតទៅបោះឆ្នោតបានដោយសុវត្ថិភាព។

– លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត (ល.ខ.ប) ក្រុមប្រឹក្សាឃុំសង្កាត់ (កបឃ.ស) និង ក្រុមចុះឈ្មោះបោះឆ្នោត (ក.ច.ប) ត្រូវសហការកំណត់ទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោ ត ចល័តនៅតាមភូមិ ក្នុងឃុំ សង្កាត់សាមីដែលជិតបំផុតដែលមានមណ្ឌលភៀសសឹក ឬភូមិដែលត្រូវបានរំលោភកាន់កាប់ដើម្បីឱ្យប្រជាពលរដ្ឋបានទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឬទៅធ្វើការកែតម្រូវទិន្នន័យជីវប្រវត្តិ ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។

– ល.ខ.ប កបឃ.ស ក.ច.ប និង គ.ខ.ប គឃ.សប ត្រូវយកចិត្តទុកដាក់សហការបង្កលក្ខណៈងាយស្រួលក្នុងការចេញឯកសារដើម្បីបំពេញលក្ខខណ្ឌចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតជូនដល់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលពុំមានឯកសារអ្វីទាំងអស់នៅតំបន់ដែលត្រូវបានរំលោភកាន់កាប់ និងនៅជម្រកភៀសសឹក។

– អាជ្ញាធរខេត្ត ក្រុង ស្រុក ល.ខ.ប ឬ គ.ខ.ប ពាក់ព័ន្ធ ត្រូវបង្កលក្ខណៈងាយស្រួល និងលើកទឹកចិត្តប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតដែលស្នាក់នៅតាមទីតាំងបណ្តោះអាសន្នក្នុងខេត្ត ស្រុក បានទៅពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ដែលគាត់បានរស់នៅមុនពេលភៀសសឹក  ឬ/និងទៅបោះឆ្នោតតាមការិយាល័យបោះឆ្នោតដែលរងផលប៉ះពាល់ហើយត្រូវបានប្តូរទៅទីតាំងសុវត្ថិភាពជាបណ្ដោះអាសន្ន។

៥. របៀបវារៈទី៥៖ អង្គប្រជុំ គ.ជ.ប បានពិនិត្យ និងពិភាក្សាលើតារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះ ឈ្មោះ បោះឆ្នោ តឆ្នាំ២០២៦ ហើយអង្គប្រជុំសម្រេចឯកភាពបន្ថែមកូឡោន (Column) ដាក់ចំនួនប៉ាន់ស្មានអ្នកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ។ តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយា ល័យបោះឆ្នោតប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦នេះ នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ នៅពេលខាងមុខ៕