សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាត​បរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី

ង់បង្កើតផ្នត់គំនិតសិស្សានុសិស្សឲ្យចេះស្រឡាញ់ ចូលរួមការពារបរិស្ថាន....... The post សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាត​បរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.

សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាត​បរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សា ដារ ស្ថិតនៅក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ បានចូលរួមសម្អាតបរិស្ថាននៅក្នុងបរិវេណទីធ្លាវត្តដារ សិលារាម បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ កន្លងផុតទៅ។

លោក ងៀង ហ៊ាន នាយកសាលាបឋមសិក្សា ដារ បានឲ្យដឹងថា សកម្មភាពបោសសំអាតរើសសំរាមនេះ គឺទី១- ចូលរួមថែរក្សាបរិស្ថាន ទី២- ចង់បង្កើតផ្នត់គំនិតសិស្សានុសិស្សឲ្យចេះស្រឡាញ់ ចូលរួមការពារបរិស្ថាន និងចេះទុកដាក់សំរាមឲ្យបានល្អ ដើម្បីលើកកម្ពស់សម្រស់សោភណ្ឌ័ភាពទីធ្លាវត្តអារាម សាលារៀន និងនៅតាមទីសាធារណៈ។

នាអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលទើបកន្លងផុតទៅថ្មីៗនេះ នៅវត្តដារសិលារាម បានប្រារព្ធធ្វើ​សង្ក្រាន្ត​រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥ ដោយមានប្រជាពលរដ្ឋមកចូលរួមលេងល្បែង របាំ ប្រជាប្រិយ និងរាំលេងកម្សាន្ត​យ៉ាងច្រើនកុះករ៕

អត្ថបទ៖ ប្រុញ វិធិន

The post សិស្សសាលាបឋមសិក្សា ដារ ចូលរួមសម្អាត​បរិស្ថានក្រោយថ្ងៃចូលឆ្នាំថ្មី appeared first on Kampuchea Thmey Daily.