សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម

ម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារបបខ្មែរក្រហមបានធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាត ជាកន្លែងដែលទឹកភ្នែកប្រជាជនរាប់លាននាក់ហូរស្រក់រស់នៅដោយភាពភ័យខ្លាច។ The post សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម appeared first on Kampuchea Thmey Daily.

សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម

ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់សមត្ថកិច្ចយកចិត្តទុកដាក់ពង្រឹងអនុវត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ» ឱ្យបានម៉ឺងម៉ាត់ ដើម្បីជាការចងចាំរបបដ៏ខ្មៅងងឹតនេះ និងកុំឱ្យវាកើតឡើងវិញ។

ថ្លែងក្នុងមីទិញអបអរខួប៤៦ឆ្នាំទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថារបបខ្មែរក្រហមបានធ្វើឱ្យកម្ពុជាក្លាយជាវាលពិឃាត ជាកន្លែងដែលទឹកភ្នែកប្រជាជនរាប់លាននាក់ហូរស្រក់រស់នៅដោយភាពភ័យខ្លាច។ ដោយសារការលំបាកនេះហើយទើបសម្ដេច និងឥស្សរជនខ្មែរមួយចំនួនទៀតបានទៅស្វែងរកការតស៊ូរំដោះជាតិពីរបបដឹកនាំដ៏អាក្រក់នេះ ហើយសត្រូវរបស់ថ្ងៃជ័យជម្នះ៧មករាគឺមានតែមួយគត់គឺ របបប្រល័យពូជសាសន៍។

សម្ដេចថា៖ «ឥឡូវនេះរបបដ៏យង់ឃ្នងនេះត្រូវរលាយបាត់ហើយ ដូច្នេះជនណាដែលនៅតែប្រឆាំងនឹង ៧មករា គឺជាអ្នកដែលចង់ឱ្យរបបប្រល័យពូជសាសន៍ និងសង្គ្រាមកើតឡើងវិញនៅកម្ពុជា»។

សម្ដេចស្នើឱ្យពង្រឹងការអនុវត្ត «ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ»ឱ្យបានម៉ឺងម៉ាត់។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថាអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ថ្ងៃ៧មករាគឺជាសច្ចៈភាពប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាដែលមិនអាចប្រកែកបាន ហើយការមិនទទួលស្គាល់ពីថ្ងៃ៧ មករា ក៏ដូចជាការប្រមាថដល់អ្នកដែលស្លាប់រាប់លាននាក់ក្នុងរបបនោះដែរ។

លោកថា៖ «ប្រសិនយើងមិនទទួលស្គាល់សច្ចៈភាពប្រវត្តិសាស្ត្រនាថ្ងៃ៧មករានេះមាន័យថាយើងបានប្រមាថជនជាតិខ្មែរដែលបានស្លាប់ទៅរាប់លាននាក់ហើយក៏ប្រមាថភាពរស់រានមានជីវិតរបស់ខ្លួនឯងដែលបានជួយសង្គ្រោះ។ មានន័យថាមិនទទួលស្គាល់ការសង្គ្រោះ មិនទទួលស្គាល់ជីវិតរបស់ខ្លួនឯងដែលបានរស់រានមានជីវិតដោយសារការសង្គ្រោះហ្នឹងទេ»។

ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ មាន៥មាត្រាក្នុងគោលដៅផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយណាដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើនឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ បុគ្គលដែលល្មើសច្បាប់នេះអាចប្រឈមនឹងទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀលដល់៤លានរៀល៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

The post សម្ដេចតេជោស្នើដល់សមត្ថកិច្ចពង្រឹងការអនុវត្តន៍ច្បាប់មួយទាក់ទងនឹងខ្មែរក្រហម appeared first on Kampuchea Thmey Daily.