សមត្ថកិច្ចបន្តរឹតបន្តឹងក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ
កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបង្កើនសកម្មភាពរបស់ខ្លួន The post សមត្ថកិច្ចបន្តរឹតបន្តឹងក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.
ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបង្កើនសកម្មភាពរបស់ខ្លួន ក្នុងការ បង្ការបង្ក្រាបរាល់សកម្មភាពរបស់ក្រុមជនទាំងឡាយ ដែលបង្ក ឬប្រព្រឹត្តិអំពើអសន្តិសុខសង្គមនានា ដោយមិនបន្ធូរបន្ថយដៃនោះឡើយ។
សូមបញ្ជាក់ថា រាល់ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើស ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល កម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនីមួយៗ តាមជំនាញ ធ្វើការស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ និងនៅតាមទីតាំងផ្សេងៗគ្នា បន្ទាប់ពីក្រុមទាំងនោះ បានប្រព្រឹត្តិបទល្មើសរួច ដោយកម្លាំងមានសមត្ថកិច្ច មិនបានទុកចោលនោះឡើយ គឺធ្វើតាមនីតិវិធី និងជំនាញ។
ប្រជាពលរដ្ឋ ដែលរស់នៅតាមមូលដ្ឋាននានាក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានសម្ដែងក្ដីរីករាយ និងសប្បាយចិត្ត ជាមួយការរស់នៅជាមួយភូមិឃុំមានសុវត្ថិភាព។ បើទោះបីជា មានបទល្មើសនិងសកម្មភាពអសន្តិសុខខ្លះ កើតឡើង តែត្រូវបានកម្លាំងមានសមត្ថកិច្ច បង្ការ ទប់ស្កាត់ និងបង្ក្រាប បានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការបន្តពង្រឹងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ផងដែរ ។ កិច្ចប្រជុំនោះ មានការចូលរួមពីលោកស្នងការរង ជំនួយការឯកឧត្តមស្នងការ លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធផងដែរ ៕
អត្ថបទ ៖ សុភា
The post សមត្ថកិច្ចបន្តរឹតបន្តឹងក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ appeared first on Kampuchea Thmey Daily.