សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

បុរសជនសង្ស័យមានឈ្មោះ អេកាឡាក់ ភាណយ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន... The post សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ appeared first on Kampuchea Thmey Daily.

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

សមត្ថកិច្ចកម្ពុជាដឹកនាំដោយឯកឧត្ដម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ នៅថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៥ បានប្រគល់បុរសជនសង្ស័យបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ តាមច្រកអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។

បុរសជនសង្ស័យមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak pheanoi) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន នៅខេត្តបាត់ដំបង នៅរសៀលថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២៥ បន្ទាប់ពីធ្វើឃាតលោក លិម គិមយ៉ា នៅទីក្រុងបាងកក ហើយរត់គេចខ្លួនចូលមកកម្ពុជា។

លោក លិម គិមយ៉ា ជាអ្នកនយោបាយខ្មែរមួយរូប និងជាអតីតសមាជិកសភាអតីតបក្សប្រឆាំងនៅកម្ពុជា មានសញ្ជាតិបារាំង ត្រូវបានឃាតករបាញ់ប្រហារ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅក្នុងទីក្រុងបាងកក ប្រទេសថៃ បណ្ដាល​ឱ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ៕

The post សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ appeared first on Kampuchea Thmey Daily.