សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ The post សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់ appeared first on Kampuchea Thmey Daily.

សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់

ពិធី​បុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាម​រមណីយដ្ឋាន​នានា តាមតួលេខបឋមគឺជិត ៣លាននាក់។

បើ​តាម​របាយការណ៍​តួលេខ​បឋម​ពី​មន្ទីរទេសចរណ៍ខេត្តកំពង់ចាម បាន​ឱ្យ​ដឹង​ថា ចំនួន​ទេសចរជាតិ បរទេស និង​អ្នក​ដើរ​លេង​កម្សាន្ត ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖ ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៩៣១,៣១៧ នាក់ -ទេសចរបរទេសសរុបចំនួន ១២៦ នាក់ *សរុប៖ ៩៣១,៤៤៣ នាក់។

រីឯស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ១,១១០,៨២៧ នាក់ -ទេសចរបរទេសសរុបចំនួន ១៤១ នាក់ សរុប ១,១១០,៩៦៨នាក់ និងស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៧៥០,៨៧២ នាក់ -ទេសចរបរទេសសរុបចំនួន ៨៦នាក់ សរុប៖ ៧០៥,៩៥៨ នាក់។

មន្ទីរទេសចរណ៍ខេត្តបាន​បញ្ជាក់​ថា ស្ថិតិសរុបរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មាន​ទេសចរជាតិ​សរុប​ចំនួន ២,៧៤៧,៨៧៥ នាក់ -ទេសចរ​បរទេស​សរុបចំនួន ៣៥៣ នាក់ សរុប ២,៧៤៨,២២៨ នាក់៕

អត្ថបទ​និងរូបភាព ​៖ ឡេក​ ចាន់ពេជ្រ​

The post សង្ក្រាន្តខេត្តកំពង់ចាម មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជិត៣លាននាក់ appeared first on Kampuchea Thmey Daily.