លោក សយ សុភាព ៖ កម្ពុជាបានទទួលយក BRI របស់ចិន ជាមធ្យោបាយមួយបង្កើន ឱកាសសេដ្ឋកិច្ច
ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកកាសែតកម្ពុជាចិន (CCJA) បានលើកឡើងថា កម្ពុជាបានសម្រេចចិត្ត យ៉ាងម៉ត់ចត់ ក្នុងការទទួល យកគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)របស់មហាមិត្តចិន ដើម្បីធ្វើជាមធ្យោបាយមួយ សម្រាប់បង្កើន ឱកាសសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំ។ ក្នុងសិក្ខាសាលា ស្តីពី «តួនាទីបក្សកុម្មុនិស្តចិន លើកកម្ពស់ទំនើបកម្ម បណ្តាប្រទេសកំពុងអភិវឌ្ឍន៍» នៅរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីថ្ងៃ២៣ មេសា លោក សយ សុភាព បានថ្លែងថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ ។ ដោយមិត្តដែកថែបចិន បានផ្តល់មូលនិធិ សម្រាប់ការសាងសង់ស្ពានចំនួន៨ និងផ្លូវថ្នល់ចម្ងាយជាង ៣.០០០ គីឡូម៉ែត្រនៅកម្ពុជា ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នៃការតភ្ជាប់ និងកំណើនសេដ្ឋកិច្ច ។ លើសពីនេះ ការវិនិយោគរបស់ចិនបានពង្រឹងបណ្តាញដឹកជញ្ជូន គម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់កម្ពុជា ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបកម្មក្នុងតំបន់។ […]

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគម អ្នកកាសែតកម្ពុជាចិន (CCJA) បានលើកឡើងថា កម្ពុជាបានសម្រេចចិត្ត យ៉ាងម៉ត់ចត់ ក្នុងការទទួល យកគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ (BRI)របស់មហាមិត្តចិន ដើម្បីធ្វើជាមធ្យោបាយមួយ សម្រាប់បង្កើន ឱកាសសេដ្ឋកិច្ចរបស់ខ្លួន ឲ្យបានរឹងមាំ។

ក្នុងសិក្ខាសាលា ស្តីពី «តួនាទីបក្សកុម្មុនិស្តចិន លើកកម្ពស់ទំនើបកម្ម បណ្តាប្រទេសកំពុងអភិវឌ្ឍន៍» នៅរដ្ឋធានីប៉េកាំង ប្រទេសចិនកាលពីថ្ងៃ២៣ មេសា លោក សយ សុភាព បានថ្លែងថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ ។ ដោយមិត្តដែកថែបចិន បានផ្តល់មូលនិធិ សម្រាប់ការសាងសង់ស្ពានចំនួន៨ និងផ្លូវថ្នល់ចម្ងាយជាង ៣.០០០ គីឡូម៉ែត្រនៅកម្ពុជា ដែលរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើង នៃការតភ្ជាប់ និងកំណើនសេដ្ឋកិច្ច ។ លើសពីនេះ ការវិនិយោគរបស់ចិនបានពង្រឹងបណ្តាញដឹកជញ្ជូន គម្រោងថាមពល និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់កម្ពុជា ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏សំខាន់ ក្នុងកិច្ចខិតខំប្រឹងប្រែងទំនើបកម្មក្នុងតំបន់។

សម្រាប់ BRIនេះដែរ លោក សយ សុភាពបានអះអាងថា “កម្ពុជាបានទទួលយក BRI ជាមធ្យោបាយមួយដើម្បីបង្កើនឱកាសសេដ្ឋកិច្ច ដោយកម្ចីរបស់ចិនមានចំនួនច្រើន នៃបំណុលបរទេសរបស់ខ្លួន ខណៈដែលគំនិតផ្តួចផ្តើមនេះបាននាំមកនូវផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាបានជំរុញឱ្យមានការពិភាក្សា អំពីនិរន្តរភាពបំណុល និងការព្រួយបារម្ភអំពីបរិស្ថានផងដែរ”។

លោក សយ សុភាពក៏បានលើកឡើង ពីគុណសម្បត្តិ របស់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ នេះគឺជាគំនិតផ្តួចផ្តើមមួយ ក្នុងចំណោមគំនិត ផ្តួចផ្តើមដ៏ច្បាស់លាស់បំផុត ដែលបានចូលរួមចំណែកដោយផ្ទាល់ដល់ការ អភិវឌ្ឍបណ្តាញ ដឹកជញ្ជូន គម្រោងឧស្សាហកម្ម និងការផ្លាស់ប្តូរឌីជីថល នៅទូទាំងអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន។

ប្រធានសមាគមអ្នកកាសែតកម្ពុជាចិន បន្តថា តាមរយៈការវិនិយោគក្នុងវិស័យទាំងនេះ ប្រទេសចិនបានជួយ បង្កើតមូលដ្ឋានគ្រឹះសម្រាប់កំណើន ប្រកបដោយនិរន្តរភាព ដោយផ្តល់ជូនប្រទេសនានានូវឧបករណ៍ និងឱកាស ដើម្បីសម្រេចបាននូវទំនើបកម្មតាមលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ពួកគេ។
សូមបញ្ជាក់ថា គំនិតផ្តួចផ្តើម នៃខ្សែក្រវាត់មួយ និងផ្លូវមួយ (BRI)របស់មិត្តដែកថែបចិន បានបង្កើតឡើងដោយប្រធានាធិបតីចិនលោក ស៊ី ជិនភីង កាលពីជាង១០ឆ្នាំមុន ដើម្បីភ្ជាប់តំបន់អាស៊ីជាមួយអាហ្វ្រិក និងអឺរ៉ុប តាមរយៈផ្លូវគោក និងផ្លូវសមុទ្រ ។ ក្នុងអស់រយៈពេលជាង១០ឆ្នាំមកនេះ BRI បានពង្រីកគម្រោងរបស់ខ្លួនពីវិស័យហេដ្ឋារចនាសម្ព័ន្ធ ដល់បច្ចេកវិទ្យាឌីជីថល សន្តិសុខ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ជាង១០ឆ្នាំមកនេះ ភាគីចិនបានវិនិយោគលើជាង៣០០០គម្រោង ដែលជាផ្នែកមួយនៃ BRI ។ គំនិតផ្តួចផ្តើមនេះបានទាក់ទាញ ប្រទេសជាង១៥០ ឬច្រើនជាង ៣ភាគ៤នៃប្រទេសលើពិភពលោក និងជាង ៣០អង្គការអន្តរជាតិ បានចូលរួមជាមួយផងដែរ រហូតមកដល់បច្ចុប្បន្ន៕