លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ក្នុងសន្និសីទកាសែតចុងឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា... The post លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ» appeared first on Kampuchea Thmey Daily.

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ក្នុងសន្និសីទកាសែតចុងឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា តាមពិតទៅ រុស្ស៊ី គួរតែបើកប្រតិបត្តិការសឹកវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ ហើយត្រៀមខ្លួនឲ្យល្អប្រសើរសម្រាប់សង្គ្រាម។

លោក ពូទីន ក្នុងសន្និសីទកាសែត (រូបថត៖ AP)

រុស្ស៊ីបានចាប់ផ្តើមលុកលុយអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ហើយក្នុងសន្និសីទរយៈពេល៤ម៉ោងនេះ លោក ពូទីន លើកឡើងថា សង្គ្រាមបានធ្វើឲ្យទីក្រុងមូស្គូ កាន់តែខ្លាំង។ ការសម្រេចចិត្តវាយចូលអ៊ុយក្រែន គួរតែធ្វើឡើងឲ្យបានឆាប់ជាងនេះ។ ​រុ​ស្ស៊ី​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​២​ឬ​៣​ឆ្នាំ​កន្លង​មក​ ដោយសារខ្លួន​បាន​ក្លាយជា​ប្រទេស​មាន​អធិបតេយ្យភាព​ពិតប្រាកដ។

លោកបន្តថា «យើង​កំពុង​ឈរ​ជើង​យ៉ាង​រឹងមាំ​ក្នុង​ផ្នែក​សេដ្ឋកិច្ច! យើង​កំពុង​ពង្រឹង​សក្ដានុពល​ការពារ​ជាតិ​របស់​យើង ហើយកម្លាំង​យោធា​របស់​យើង​ឥឡូវ​គឺ​ខ្លាំង​បំផុត​លើ​ពិភពលោក»។

ស្របពេលជាមួយគ្នានោះ នៅពេលនិយាយទាក់ទងនឹងលោក ដូណាល់ ត្រាំ, លោក ពូទីន បញ្ជាក់ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដើម្បីបញ្ចប់សង្គ្រាម។

លោក ពូទីន ក្នុងសន្និសីទកាសែត (រូបថត៖ Sputnik)

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាគឺផ្អែកលើលក្ខខណ្ឌដែលរុស្ស៊ីធ្លាប់បង្ហាញរួចមកហើយ ខណៈលក្ខខណ្ឌនោះមានដូចជា អ៊ុយក្រែន ត្រូវបោះបង់គំនិតចូលរួមជាមួយអង្គការណាតូ និងទទួលស្គាល់ទឹកដីដែលរុស្ស៊ីដណ្តើមកាន់កាប់។

សូមបញ្ជាក់ថា សន្និសីទកាសែតចុងឆ្នាំរបស់លោក ពូទីន គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្នុងព្រឹត្តិការណ៍នេះ អ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិ ត្រូវបានបើកឲ្យចោទសួរទៅកាន់ប្រធានាធិបតីរុស្ស៊ី។

ព្រឹត្តិការណ៍នេះតែងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ពិភពលោក ព្រោះថាលោកពូទីន នឹងឆ្លើយសំណួរជាច្រើនលើបញ្ហាអន្តរជាតិសំខាន់ៗ រាប់ចាប់ពីទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនានា ក៏ដូចជាការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខ្លឹមសារសំខាន់ៗមិនគួររំលង ក្នុងព្រឹត្តិការណ៍ឆ្លើយសំណួរប្រចាំឆ្នាំរបស់លោក ពូទីន

The post លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ» appeared first on Kampuchea Thmey Daily.