លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy

ពាក្យចចាមអារ៉ាមអំពីភាពមិនចុះសម្រុងរវាង Taylor Swift និង Miley Cyrus បានកើតឡើងភ្លាមៗ បន្ទាប់ពីកម្មវិធី Grammy Awards ... The post លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy appeared first on Kampuchea Thmey Daily.

លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy

ពាក្យចចាមអារ៉ាមអំពីភាពមិនចុះសម្រុងរវាង Taylor Swift និង Miley Cyrus បានកើតឡើងភ្លាមៗ បន្ទាប់ពីកម្មវិធី Grammy Awards កាលពីដើមខែកុម្ភៈ ដែលនៅក្នុងវីដេអូខ្លីមួយ បានបង្ហោះដោយអ្នកសរសេរប្លុកម្នាក់អំពីតារាស្រីទាំងពីរឈរនៅជិតគ្នា ប៉ុន្តែមិនបានងាកមើលគ្នាសូម្បីតែបន្តិច។

នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ អ្នកសរសេរប្លុកម្នាក់បានបង្ហោះវីដេអូបង្ហាញពី អ្នកទាំងពីរនៅលើ Facebook ដោយទាក់ទាញអ្នកចូលមើលជាង ៨ម៉ឺនដង ត្រឹមកន្លះថ្ងៃ។ វីដេអូបង្ហាញខ្លួនរបស់ Taylor និង Miley ក្នុងកម្មវិធី Grammy Awards ជាមួយនឹងចំណងជើងថា «Miley Cyrus មិនអើពើ Taylor Swift»។

នៅក្នុងវីដេអូខ្លីមួយបានបង្ហាញពី ម្ចាស់បទ Blank space ជជែកជាមួយ Margaret Qualley, Jack Antonoff និងតារាចម្រៀង Sabrina Carpenter នៅជាប់ Miley ។ ទោះយ៉ាងណាក៏ដោយ តារាចម្រៀងទាំងពីរមិនបានទាក់ទងគ្នាឡើយ។ Miley ក៏​មិន​ងាក​មក​វិញ​ ពេល​ដែល Taylor កំពុង​ឈរ​ពី​ក្រោយ​នាង​និយាយដែរ។

ទស្សនិកជន​ខ្លះ​ជឿ​ថា​អ្នក​សិល្បៈ​ទាំង​ពីរ​និយាយ​មិន​ចេញ​ព្រោះ​ Miley មិន​ស្ថិត​ក្នុង​កម្រិត​តន្ត្រី​ដូច​ Taylor។ អ្នក​ទាំង​ពីរ​មិន​បាន​បង្ហាញ​ខ្លួន​ជា​មួយ​គ្នា ឬ​ទាក់ទង​គ្នា​តាម​អ៊ីនធឺណិត​យូរ​មក​ហើយ។ ប៉ុន្តែ មនុស្ស​មួយ​ចំនួន​ក៏​បាន​បញ្ចេញ​មតិ​ថា វីដេអូ​នេះ​មិន​អាច​ប្រាប់​ពី​ស្ថានភាព​ទំនាក់​ទំនង​របស់​ពួក​គេ​បាន​ទេ។ ប្រហែលជាតារាទាំងពីរបានផ្តោតលើការសន្ទនារបស់ពួកគេ ហើយមិនយកចិត្តទុកដាក់ចំពោះអ្នកជុំវិញខ្លួន។

Miley Cyrus និង Taylor Swift បានធ្វើការជាមួយគ្នានៅក្នុងខ្សែភាពយន្តឆ្នាំ ២០០៨ Hannah Montana: The Movie តារាចម្រៀងទាំងពីរបានចែករំលែកនៅលើឆាកក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ ២០០៩។

ក្នុងឆ្នាំ២០១៥ Miley ស្រាប់តែរិះគន់ MV Bad Blood របស់ Taylor ចំពោះការសងសឹក និងខ្លឹមសារញុះញង់ឲ្យមានអំពើហិង្សា។ នៅឆ្នាំដដែលនោះ ក្នុងបទសម្ភាសន៍ជាមួយកាសែត The New York Times នាងត្រូវបានសួរថា តើចង់ចូលរួមជាមួយក្រុមមិត្តភក្តិដ៏ល្បីល្បាញរបស់ Taylor ដែរឬទេ។ តារា Disney បានបដិសេធយ៉ាងដាច់អហង្ការថា «ខ្ញុំមិនព្យាយាមនៅក្នុងក្រុមនេះទេ។ គ្មានមិត្តភក្តិរបស់ខ្ញុំណាម្នាក់ល្បីនោះទេ ហើយហេតុផលសាមញ្ញគឺដោយសារតែខ្ញុំចូលចិត្តតែមនុស្សពិតជាមួយនឹងជីវិតពិតប៉ុណ្ណោះ ព្រោះវាជាអ្នកបំផុសគំនិតរបស់ខ្ញុំ»។

លើសពីនេះ Miley ក៏បានបង្ហាញជាសាធារណៈនូវការប្រឆាំងផ្ទាល់ខ្លួនចំពោះ Taylor ចំពោះការគិតលុយសម្រាប់តន្ត្រី ខណៈពេលដែល Taylor ជឿជាក់ថា មនុស្សត្រូវចំណាយប្រាក់ដើម្បីរីករាយនឹងតន្ត្រីរបស់សិល្បករ មិនមែនអ្វីបានមកដោយរបស់ហ្រ្វីទេ៕


អត្ថបទ៖ សាង ​ស្រីល័ក្ខ

ចុចអាន៖តារាហូលីវូដ ក្លាយជាគោលដៅបោកប្រាស់តាមអ៊ីនធឺណិត ដោយសារ AI

The post លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy appeared first on Kampuchea Thmey Daily.