រយៈពេល៦សប្ដាហ៍តំណាងកម្ពុជានៅUN ឡើងការពារចំនួន២២លើក

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (HRC) បានបញ្ចប់សម័យប្រជុំលើកទី៥៨របស់ខ្លួន​កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។ The post រយៈពេល៦សប្ដាហ៍តំណាងកម្ពុជានៅUN ឡើងការពារចំនួន២២លើក appeared first on Kampuchea Thmey Daily.

រយៈពេល៦សប្ដាហ៍តំណាងកម្ពុជានៅUN ឡើងការពារចំនួន២២លើក

ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (HRC) បានបញ្ចប់សម័យប្រជុំលើកទី៥៨របស់ខ្លួន​កាលពីថ្ងៃទី១៨ ខែមេសាកន្លងទៅ។ តាមការឱ្យដឹងពីស្ថានបេសកម្ម​អចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ ក្នុងរយៈពេល៦សប្ដាហ៍នៃសម័យប្រជុំនេះតំណាងកម្ពុជាបានឡើងថ្លែងការណ៍ការពារកម្ពុជា​ចំនួន​២២លើក ដោយបង្ហាញពីសមិទ្ធផលរបស់ប្រទេសក្នុងកិច្ចការការពារសិទ្ធិមនុស្ស។

តាមសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថាការចូលរួមកម្ពុជា​នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនេះឆ្លុះបញ្ញាំងពី​ការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការ​លើកកម្ពស់ និងការពារសិទ្ធិមនុស្ស ពង្រឹងសន្ដិភាប និងស្ថិរភាព និងការរួមចំណែក​ដល់កិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមសិទ្ធិមនុស្ស។

មានចំនុចសំខាន់មួយចំនួនដែលបាន​ដកស្រង់ចេញពីសេចក្ដីថ្លែងការណ៍របស់កម្ពុជានៅសម័យប្រជុំនោះរួមមាន​ ការថែរក្សាបាន​សន្ដិផាព ស្ថិរភាព និងការអភិវឌ្ឍន៍, ការពង្រឹងផ្នែកច្បាប់ និងស្ថាប័ន, យុត្តិធម៌សង្គម និងអភិបាលកិច្ចល្អ, ការការពារសិទ្ធិកុមារ, ការលើកកម្ពស់​សមភាពយេនឌ័រ, ការដោះស្រាយការប្រែប្រួលអាកាសធាតុ, ការចូលរួមជាមួយសង្គមស៊ីវិល, សិទ្ធិជនជាតិដើមភាគតិច, ការលើកកម្ពស់សុខដុមរមនាក្នុងសង្គម និងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងការកសាងសមត្ថភាព។

តំណាងកម្ពុជាបញ្ជាក់ថា វឌ្ឍនភាពរបស់កម្ពុជាលើវិស័យទាំងនេះបានផ្ដល់ជាគំរូសម្រាប់ប្រទេសដទៃទៀត និងបង្ហាញពីសារៈសំខាន់នៃការអភិវឌ្ឍប្រកបដោយការលើកកម្ពស់ការចូលរួមដោយគ្មានការរើសអើង និងក្នុងន័យស្ថាបនានៅក្នុងក្របខ័ណ្ឌសិទ្ធិមនុស្សអន្តរជាតិ៕

អត្ថបទដោយ ហ៊ុន​ សិរីវឌ្ឍន៍

The post រយៈពេល៦សប្ដាហ៍តំណាងកម្ពុជានៅUN ឡើងការពារចំនួន២២លើក appeared first on Kampuchea Thmey Daily.