រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ
ការកសាងជាតិត្រូវពួនជ្រុំជាដរាប ខណៈរាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបន្តការពារ... The post រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ appeared first on Kampuchea Thmey Daily.
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ការកសាងជាតិត្រូវពួនជ្រុំជាដរាប ខណៈរាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ។
លោក កែវ រតនៈ បានលើកឡើងនៅក្នុងពិធីប្រកាសលុបចោលអាជ្ញាបណ្ណរ៉ែថ្មកំបោរនៅខេត្តកំពត កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៥។
លោក កែវ រតនៈ បន្តថា រោងចក្រស៊ីម៉ងត៍ដែលមានទំហំទុនវិនិយោគជាង ១ ពាន់លានដុល្លារ ក្នុងខេត្តកំពត អាចនឹងបិទទ្វារប្រសិនបើមិនមានការគាំទ្រពីរដ្ឋាភិបាល។
លោក កែវ រតនៈ បញ្ជាក់ថា៖«ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ ហើយមិនជួយគាំទ្រតាមរយៈគោលនយោបាយផ្សេងៗ រោងចក្រនេះ នឹងរលាយទៅវិញ ហើយជាពិសេសក្នុងស្ថានភាពបច្ចុប្បន្ននេះ ដែលសេដ្ឋកិច្ចមានការលំបាក ដោយសារវិស័យសំណង់ក៏រងការលំបាក ការលក់ផ្ទះ ធ្វើអាគារថមថយ ដោយសារសេដ្ឋកិច្ចសកល មិនមែនតែយើងទេ ប្រទេសណាក៏ប៉ះពាល់ដែរ ដូច្នេះ វាដាក់សម្ពាធទៅលើការទិញស៊ីម៉ង់តិ៍ ដោយសារការទិញស៊ីម៉ង់តិ៍តិចជាងមុន ដោយសារសំណង់វាថយជាងមុន»។
លោក កែវ រតនៈបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលមិនប្រឹងជួយទេ រោងចក្រទាំងអស់នេះ នឹងបិទទ្វារទៅវិញ ខណៈការបាត់បង់រោងចក្រ នឹងប៉ះពាល់ដល់ការបាត់បង់ការងារដល់ប្អូនៗ ទី២ ប្រសិនបើយើងបាត់រោងចក្រស៊ីម៉ងត៍ យើងមិនប្រឹងជួយគ្នាក្នុងពេលនេះ ដល់ពេលសេដ្ឋកិច្ចងើបប៉ុន្មានឆ្នាំក្រោយទៀត យើងទៅទិញស៊ីម៉ង់ត៍ពីគេមកវិញ ហើយកម្ពុជាមិនឱ្យមានស្ថានភាពហ្នឹងទេ នៅតែបន្តរក្សារោងចក្រស៊ីម៉ង់ត៍ដើម្បីការងារ និងក៏ជាគ្រឹះនៃការកសាងជាតិដែរ៕
The post រដ្ឋាភិបាលប្ដេជ្ញាបន្តការពារឧស្សាហកម្មផលិតស៊ីម៉ងត៍ គ្រាដែលតម្រូវការសំណង់ធ្លាក់ចុះ appeared first on Kampuchea Thmey Daily.