រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ  ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ។ លោក កៅ ថាច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។ ជាការកត់សម្គាល់ ការបញ្ចេញថវិកាអន្តរាគមន៍នេះ គឺបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃពូជស្រូវអូអិមមានធ្លាក់ចុះ នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន និងរហូតដល់ពលរដ្ឋនៅខេត្តបាត់ដំបងមួយក្រុម បានបិទផ្លូវតវ៉ាទាមទារឱ្យមានការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ។ នៅក្នុងសន្និសីទសារព័ត៌មាន លោក កៅ ថាច លើកឡើងដូច្នេះ៖ «ថ្មីៗនេះ ដោយសារស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់បន្ថែម៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្ដង។ លុយនេះ គឺមកដល់នៅធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្ដង។ នេះអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំ និងធ្វើ អន្តរាគមជាបន្តបន្ទាប់»។ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដ

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចំនួន៣០លានដុល្លារ  ដើម្បីអន្តរាគមន៍ទិញស្រូវដែលកំពុងធ្លាក់ថ្លៃពីកសិករ។ លោក កៅ ថាច លើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី ស្ថានភាពថ្លៃស្រូវ និងការប្រមូលផលស្រូវប្រាំង រៀបចំឡើងនៅរសៀលថ្ងៃទី១៥ ខែមករា នេះ។

ជាការកត់សម្គាល់ ការបញ្ចេញថវិកាអន្តរាគមន៍នេះ គឺបន្ទាប់ពីក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃពូជស្រូវអូអិមមានធ្លាក់ចុះ នៅតាមបណ្តាខេត្តផលិតស្រូវមួយចំនួន និងរហូតដល់ពលរដ្ឋនៅខេត្តបាត់ដំបងមួយក្រុម បានបិទផ្លូវតវ៉ាទាមទារឱ្យមានការជួយដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក កៅ ថាច លើកឡើងដូច្នេះ៖ «ថ្មីៗនេះ ដោយសារស្ថានភាពតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់បន្ថែម៣០លានដុល្លារទៀត នៅថ្ងៃនេះតែម្ដង។ លុយនេះ គឺមកដល់នៅធនាគារអភិវឌ្ឍន៍ជនបទ សម្រាប់បញ្ចេញទៅដើម្បីទិញស្រូវតែម្ដង។ នេះអ្វីដែលរាជរដ្ឋាភិបាលបានរៀបចំ និងធ្វើ អន្តរាគមជាបន្តបន្ទាប់»។

ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ទទួលបន្ទុកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានឱ្យដឹងថា គិតមកទល់ពេលនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់ថវិកាចូលទៅក្នុងវិស័យស្រូវអង្ករជាង២០៨លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ៣០លានដុល្លារ ជាទុនវិនិយោគ ក្រៅពីនេះជាទុនបង្វិល។

លោក កៅ ថាច បានញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលធ្លាប់បានទម្លាក់ថវិកាទិញស្រូវពីកសិករចំនួន៥លើកមកហើយ ក្នុងនោះលើកទី១ គឺកាលពីខែកញ្ញា ឆ្នាំ២០១៦, លើកទី២ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៦, លើកទី៣ ខែកក្កដា ឆ្នាំ២០១៧, លើកទី៤ កាលពីខែកញ្ញា ឆ្នាំ២០២០, និងលើកទី៥ កាលពីខែមីនា ឆ្នាំ២០២៤៕

ដោយ៖ ង៉ិល ណារ៉ាត់

The post រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ appeared first on Kampuchea Thmey Daily.