រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ហៅការដាក់ពន្ធគយរបស់អាមេរិក ថាជារឿងគួរឱ្យសោកស្ដាយ
តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹងថា លោកបានប្រាប់សមភាគីទាំងប្រាំពីរ G7 របស់លោកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់គឺ “គួរឱ្យសោកស្តាយ” ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញរបស់ពួកគេកាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់ពាណិជ្ជកម្មសកល។ លោក Kato បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីការប្រមូលផ្តុំនិម្មិតដែលដឹកនាំដោយប្រទេសកាណាដាក្នុងនាមជាម្ចាស់ផ្ទះ G7 ឆ្នាំនេះថាគោលនយោបាយឧស្សាហកម្មរួមទាំងពន្ធគយ “គួរតែធានាបាននូវការព្យាករណ៍” ហើយការសម្រេចចិត្តត្រូវតែ “ផ្អែកលើច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ លោកបានលើកឡើងថា “ដោយមើលឃើញពីស្ថានភាពពិភពលោកបច្ចុប្បន្ន G7 នឹងដឹកនាំប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិដោយសេរី បើកចំហ និងផ្អែកលើច្បាប់” ដែលជាក់ស្តែងសំដៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបន្តគោលការណ៍ “America First” របស់លោក ដើម្បីជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។ ចាប់តាំងពីការសម្ពោធរបស់លោកនៅថ្ងៃទី ២០ ខែមករាមក រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសពន្ធជាបន្តបន្ទាប់ ដូចជ

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹងថា លោកបានប្រាប់សមភាគីទាំងប្រាំពីរ G7 របស់លោកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពន្ធលើការនាំចូលដែក និងអាលុយមីញ៉ូមទាំងអស់គឺ “គួរឱ្យសោកស្តាយ” ក្នុងអំឡុងពេលកិច្ចប្រជុំអនឡាញរបស់ពួកគេកាលពីថ្ងៃចន្ទ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃច្បាប់ពាណិជ្ជកម្មសកល។
លោក Kato បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូបន្ទាប់ពីការប្រមូលផ្តុំនិម្មិតដែលដឹកនាំដោយប្រទេសកាណាដាក្នុងនាមជាម្ចាស់ផ្ទះ G7 ឆ្នាំនេះថាគោលនយោបាយឧស្សាហកម្មរួមទាំងពន្ធគយ “គួរតែធានាបាននូវការព្យាករណ៍” ហើយការសម្រេចចិត្តត្រូវតែ “ផ្អែកលើច្បាប់អន្តរជាតិ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោកបានលើកឡើងថា “ដោយមើលឃើញពីស្ថានភាពពិភពលោកបច្ចុប្បន្ន G7 នឹងដឹកនាំប្រព័ន្ធសេដ្ឋកិច្ចអន្តរជាតិដោយសេរី បើកចំហ និងផ្អែកលើច្បាប់” ដែលជាក់ស្តែងសំដៅដល់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបន្តគោលការណ៍ “America First” របស់លោក ដើម្បីជំរុញសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក។
ចាប់តាំងពីការសម្ពោធរបស់លោកនៅថ្ងៃទី ២០ ខែមករាមក រដ្ឋបាលរបស់លោក ត្រាំ បានប្រកាសពន្ធជាបន្តបន្ទាប់ ដូចជាពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ ដែលបានចូលជាធរមានកាលពីថ្ងៃពុធសប្ដាហ៍មុន ដែលបង្កឱ្យមានការសងសឹកដោយដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួនរបស់ខ្លួន។
វិធានការផ្សេងទៀតរួមមានការយកពន្ធប្រហែល ២៥ ភាគរយលើរថយន្តដែលនាំចូល កើនឡើងពី ២.៥ ភាគរយ ជាមួយនឹងព័ត៌មានលម្អិតទំនងជាត្រូវបានប្រកាសនៅខែក្រោយ ដែលអាចមានផលប៉ះពាល់ដល់វិស័យរថយន្តរបស់ប្រទេសជប៉ុន។ លោក Kato បានបន្ថែមថា “ប្រទេសជប៉ុននឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក” ៕
ប្រែសម្រួល ឈូក បូរ៉ា